Binh Phuoc៖ ពិធីបុណ្យគ្រាប់ស្វាយចន្ទីមាសនឹងបានរៀបចំឡើងនាឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី៥ ឧសភា នៅខេត្ត Binh Phuoc ភាគខាងត្បូង វៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជន សមាគមន៍ស្វាយចន្ទីវៀតណាម រៀបចំសន្និសីទស្ដីពីការអភិវឌ្ឍផ្នែកស្វាយចន្ទីនៅវៀតណាម។

 តាមការស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទថា ទំហំដីធ្លីដាំដើមស្វាយចន្ទីក្នុងទូទាំងប្រទេសគិតដល់ចុងឆ្នាំ២០១៧គឺជាង៣៣៧ពាន់ហិកតា កើនជាង៤៤០០ហិកតាបើប្រៀបនឹងឆ្នាំ២០១៦។ មានសហគ្រាសកែច្នៃស្វាយចន្ទីជាង៤៦៥អង្គភាពក្នុងទូទាំងប្រទេស ដោយទិន្នផលចំនួន១,៤លាន តោនក្នុងមួយឆ្នាំ។ ឆ្នាំ២០១៧ ទំហំនាំចេញស្វាយចន្ទីរបស់វៀតណាមទទួលបាន៣,៦ពាន់លានដុល្លាអាមេរិក ហើយផ្នែកឧស្សាហកម្មកែច្នៃស្វាយចន្ទីក៏បានបង្កើតឡើងការងារធ្វើសំរាប់ប្រជាជនជិត១លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ