Bloomberg វាយតម្លៃថាវៀតណាមនឹងស្ដារទីផ្សារទេសចរណ៍ក្នុងស្រុកឡើងវិញយ៉ាងឆាប់ៗ

(VOVWORLD) - វៀតណាមជាប្រទេសមួយក្នុង ចំណោមប្រទេសដើមដំបូងលើពិភពលោកដែលជួយសម្រួលនិងលើកទឹក ចិត្តប្រជាជនធ្វើដំណើរទេសចរណ៍ក្នុងប្រទេស។
Bloomberg វាយតម្លៃថាវៀតណាមនឹងស្ដារទីផ្សារទេសចរណ៍ក្នុងស្រុកឡើងវិញយ៉ាងឆាប់ៗ - ảnh 1ស្ពានមាសនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ (រូបថត៖ TTXVN) 

ទីភ្នាក់ងារសារព័ត៌មាន Bloomberg (អាមេរិក) បានវាយតម្លៃថាវៀត ណាមជាគំរូសម្រាប់ពិភពលោកទាំងមូលសិក្សារៀនសូត្រអំពីការស្ដារទេសចរណ៍ឡើងវិញក្រោយជំងឺឆ្លង Covid-19 ដែលក្នុងនោះផ្ដោតសំខាន់ទៅលើ ភ្ញៀវទេសចរក្នុងស្រុក។ អ្នកនិពន្ធ Clara Ferreira Marques នៅ Bloomberg ចាត់ទុកថា វៀតណាមបានរុញថយក្រោយនិងគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកបដោយជោគជ័យ ហេតុដូច្នេះហើយ ទីផ្សារទេសចរណ៍ក្នុងស្រុក អាចចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញ។ វៀតណាមជាប្រទេសមួយក្នុង ចំណោមប្រទេសដើមដំបូងលើពិភពលោកដែលជួយសម្រួលនិងលើកទឹក ចិត្តប្រជាជនធ្វើដំណើរទេសចរណ៍ក្នុងប្រទេស។

ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានបំផុសកម្មវិធី “ជនវៀតណាម ធ្វើដំណើរទេសចរណ៍នៅ វៀតណាម” កាលពីខែឧសភាកន្លងទៅ។ ក្នុងឆ្នាំ ២០១៩ បរិមាណភ្ញៀវទេសចរក្នុងប្រទេសរបស់ វៀតណាមសម្រេចបាន ចំនួន៨៥លាននាក់ ស្រូបយកជាង៨០%នៃបរិមាណភ្ញៀវទេសចរសរុប។ ប្រការនេះបានសរឲ្យឃើញនូវសារសំខាន់នៃភ្ញៀវទេសចរក្នុងប្រទេស ចំពោះផ្នែកទេសចរណ៍វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ