BMI Research បង្ហាញសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម

BMI Research បង្ហាញសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម - ảnh 1
រដ្ឋធានីហាណូយរបស់វៀតណាម (រូបថត៖TTXVN)

(VOVworld) - ក្រុមហ៊ុនស្រាវជ្រាវ BMI Research របស់អាមេរិកបានឲ្យដឹងថា យថា
ទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានខែចុងឆ្នាំ២០១៥មានភាពសកម្មហើយវៀត
ណាមអាចទទួលបានកំណើនផលិតផលក្នុងស្រុកសរុប (GDP)៦,៤%ក្នុងឆ្នាំ២០១៥
។របាយការណ៍របស់ BMI Research ដែលទើបនឹងបានប្រកាសបានឲ្យដឹងថា អង្គ
ការនេះនៅតែរក្សាទស្សនៈសុទិដ្ឋិនិយមចំពោះខឿនសេដ្ឋកិច្ចវៀតណាមដោយពឹង
ផ្អែកយថាទស្សន៍នៃប្រភពទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI)។ខណៈដែល រដ្ឋាភិបាលវៀតណាមបន្តខំប្រឹងប្រែងកែលំអរបរិយាកាសអាជីវកម្ម ការចូលរួម
របស់វិស័យឯកជនក៏កាន់តែបានបើកទូលាយហើយសមត្ថភាពរបស់ផ្នែកធនាគារ
ក៏ត្រូវបានលើកកំពស់ផងដែរ។ក្រៅពីនោះ BMI Research ក៏បានចាត់ទុកថា វៀត
ណាមមានសក្ដានុភាពដ៏ធំធេងក្នុងវិស័យសាងសង់និងអចលនទ្រព្យផងដែរ។

ចំពោះប្រភពទុន FDI BMI Research បានឲ្យដឹងថា ការដែលវៀតណាមបន្តខំប្រឹង
ប្រែងពង្រឹងស្ថិរភាពនៃខឿនម៉ាក្រូសេដ្ឋកិច្ច ជំរុញការធ្វើភាគហ៊ុនភាវូបនីយកម្ម
អង្គភាពអាជីវកម្មរដ្ឋ នឹងជួយប្រទេសនេះទាក់ទាញថែមទៀតប្រភពទុន FDI ក្នុង
ប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ