COVID-19 ៖ អនុវត្តការដាក់ដាច់ដោយឡែកនិងការទទួលស្គាល់លក្ខខ័ណ្ឌគ្រប់គ្រាន់ឲ្យវិលត្រឡប់ទៅសហគមន៍វិញតាមបទកំណត់

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ នាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត Lang Son លោក  Dao Dinh Cuong បានឲ្យដឹងថា ពលរដ្ឋដែលបានដាក់ដាច់ដោយឡែកចំនួន ១២០ នាក់ ចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ មានគ្រប់លក្ខខ័ណ្ឌឲ្យត្រឡប់មក សហគមន៍ វិញ។
COVID-19 ៖ អនុវត្តការដាក់ដាច់ដោយឡែកនិងការទទួលស្គាល់លក្ខខ័ណ្ឌគ្រប់គ្រាន់ឲ្យវិលត្រឡប់ទៅសហគមន៍វិញតាមបទកំណត់ - ảnh 1 ពិនិត្យសីតុណ្ហភាពរាងកាយឱ្យបានទៀងទាត់ចំពោះករណីសង្ស័យឆ្លងវីរុស Covid -19 នៅមន្ទីរពេទ្យខេត្ត Lang Son (រូបថត៖ TTXVN)

ពលរដ្ឋទាំងអស់នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នសុខាភិបាលខេត្ត Lang Son  វាយតម្លៃថាមានសុខភាពល្អនិងស្ថេរភាព ក្រោយពីការតាមដាននិងដាក់ដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ។ មន្ទីរសុខាភិបាលខេត្ត Lang Son បានផ្តល់លិខិតបញ្ចាក់ដល់ពលរដ្ឋដែលបានបញ្ចប់ការដាក់នៅដាច់ដោយ ឡែកក្នុងរយៈពេល ១៤ ថ្ងៃ ស្របតាមបទកំណត់របស់ក្រសួងសុខាភិបាលវៀតណាម ។ នាថ្ងៃទី ១៧ ខែកុម្ភៈ លោកស្រី Le Ngoc Han នាយិកាមន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Quang Ninh បានមានប្រសាសន៍ថា ពលរដ្ឋចំនួន ៦ នាក់ដែលដាច់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ សុទ្ធតែមានសុខភាពល្អ ហើយបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ចាប់តាំងពីថ្ងៃទី ១៦ ខែកុម្ភៈ។ នេះជាពលរដ្ឋចំនួន ៦ នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះពីប្រទេសចិនទៅកាន់អាកាសយានដ្ឋាន Van Don កាលពីថ្ងៃទី ១ ខែកុម្ភៈ។

នាបច្ចុប្បន្ននេះ ខេត្ត Quang Ninh បានបង្កើតតំបន់ដាក់ដាច់ដោយឡែកដែលផ្ទុកបានមនុស្សចំនួន ៣០០ នាក់ក្នុងនោះមានតំបន់ដាក់ដាច់ដោយឡែកពីគ្នាចំនួន ២ ពោលគឺតំបន់មួយសម្រាប់ពលរដ្ឋ វិលត្រឡប់មកពីតំបន់ដែលជាចំនុចស្នូលនៃការផ្ទុះជំងឺ រីឯតំបន់មួយទៀតគឺទុកសម្រាប់ឲ្យពលរដ្ឋ វិលត្រ ឡប់មកពីតំបន់គ្មានជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ