Croatia បើកទ្វារព្រំដែនជាមួយ Serbia សំរាប់ជនចំណាក់ស្រុក

Croatia បើកទ្វារព្រំដែនជាមួយ Serbia សំរាប់ជនចំណាក់ស្រុក - ảnh 1
Croatia បើកទ្វារព្រំដែនជាមួយ Serbia សំរាប់ជនចំណាក់ស្រុក (AP)


        Vovworld-នារសៀលថ្ងៃទី១៩តុលា Croatia បានបើកច្រកទ្វារព្រំដែនជា​មួយ
Serbia និងអនុញ្ញាតឲ្យជនចំណាក់ស្រុកប្រមាណ៣ពាន់នាក់ចូលដែនដី​ប្រទេស
នេះបន្ទាប់ពីគេត្រូវស្ទះជាច្រើនម៉ោងនៅដំបន់ព្រំដែន Berkasovo រវាង​ប្រទេសទាំង
ពីរក្នុងលក្ខណៈអាកាសធាតុត្រជាក់។ នាថ្ងៃដដែល អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលី
តវ៉ា Elvinas Jankevicius បានប្រកាសអាទិភាពជួរមុខក្នុ​ង​ការ​ទទួលជនអន្តោប្រវេសន៍
នៃប្រទេសនេះលៃទុកឲ្យគ្រួសារមកពីដំបន់នានានៅ​ស៊ីរី។

        បញ្ច្រាស់នឹងបំរ៉ែបំរួលនៅ Croatia និងលីតវ៉ា រដ្ឋាភិបាលឆែកនាថ្ងៃទី១៩​តុលា
បានអនុម័តដាក់ពង្រាយប៉ូលីស៥០នាក់ទៅកាន់ហុងគ្រីសំដៅបង្កើនកិច្ច​ការពារខ្សែ
ព្រំដែន Schengen រវាងហុងគ្រីនិង Serbia ជាកន្លែងត្រូវសម្ភាធពី​វិបត្តិ​ជនចំណាក់ស្រុក
នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ