EC មានប្រធានជាស្ត្រីជាលើកដំបូង

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Ursula von der Leyen នឹងជំនួសលោក Jean-Claude Juncker ឡើងកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខ សម្រាប់អាណត្តិ ៥ ឆ្នាំ។ 
EC មានប្រធានជាស្ត្រីជាលើកដំបូង - ảnh 1លោកស្រី Von der Leyen 

តាមនោះ សមាជិការសភានៃគណៈបក្សប្រជាជនអឺរ៉ុប (EPP) មានអាយុ ៦០ ឆ្នាំរូបនេះ បានក្លាយជាស្ត្រីដើមដំបូងដែលកាន់តំណែងសំខាន់បំផុតនៃសហភាពអឺរ៉ុប បន្ទាប់ពីបានឈ្នះការបោះឆ្នោតសភាអឺរ៉ុប (EP) ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ ខែកក្កដា តាមម៉ោងក្នុងស្រុក។  

អញ្ជើញថ្លែងមតិចំពោះមុខ EP បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាសនោះ លោកស្រី Von der Leyen បានសង្កត់ធ្ងន់ថា ភារកិច្ចនៅខាងមុខគឺពិបាកខ្លាំងណាស់។ សារដែលលោកស្រីចង់ផ្ញើជូនដល់សមាជិកសភាគឺ ទាំងអស់គ្នាគួររួមគ្នា ដោយឈរលើស្មារតីនៃការស្ថាបនា ពីព្រោះគោលដៅដែលយើងទាំងអស់គ្នាចង់ឆ្ពោះទៅរក គឺអឺរ៉ុបមួយ សាមគ្គីនិងរឹងមាំ។ ឆ្លៀតពេលនេះ លោកស្រីក៏បានអំពាវនាវដល់ប្រទេសជាសមាជិក ជ្រើសតាំងបេក្ខជនទាំងបុរសនិងនារីឲ្យមានតុល្យភាពសម្រាប់គណៈរដ្ឋមន្ត្រីរបស់គណៈកម្មការអឺរ៉ុបផងដែរ។

ពីទីក្រុងបែកឡាំង លោកស្រីអធិការបតី Angela Markel បានសរសើរសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនថាជា “ជនអឺរ៉ុបមួយរូបហ៊ានធ្វើនិងទាក់ទាញបំផុត” ដែលនឹង “ដោះស្រាយរាល់បញ្ហាសាកល្បងដែលយើងកំពុងប្រឈមមុខ ក្នុងនាមជាសហភាពអឺរ៉ុប”។  ចំណែកឯប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា បារាំងនឹងរួមដំណើរជានិច្ចជាមួយ លោកស្រី Von der Ley។ ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បាននិយាយថា លោកស្រី Von der Leyen គឺជា “អ្នកប្រយុទ្ធដ៏មុតមាំសម្រាប់ឯករាជ្យភាពរបស់អឺរ៉ុប” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ