EU គ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាបន្ទាន់ ដើម្បីពិភាក្សាអំពីស្ថានភាព ស៊ីរី

(VOVWORLD) - នាថ្ងៃទី ១ ខែមីនា អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្ទិសុខរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានឲ្យដឹងថារដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះដែលកាន់តែអាក្រក់ទៅៗនៅប្រទេសស៊ីរី ដែលរុញច្រានជនភៀសខ្លួនទៅកាន់តំបន់ព្រំដែនរបស់ប្លុកនេះជាមួយប្រទេសទួរគី។
EU គ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាបន្ទាន់ ដើម្បីពិភាក្សាអំពីស្ថានភាព ស៊ីរី - ảnh 1 ទាហានទួរគីត្រូវបានគេដាក់ពង្រាយនៅភូមិ al-Nayrab ភាគពាយព្យប្រទេសស៊ីរី (រូបថត៖ AFP / TTXVN)

លោក Josep Borrell បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នានៅជុំវិញតំបន់ Idlib បានបង្ហាញឲ្យឃើញថា មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ ដោយមានផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរទាំងនៅក្នុងនិងក្រៅតំបន់។

យោងទៅលោក Josep Borrell បានបន្តថា EU ត្រូវការការខិតខំប្រឹងប្រែងទ្វេដង ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដ៏អាក្រក់នេះ ដោយអនុវត្តរាល់វិធានការដែលសហភាពនេះអាចធ្វើទៅបាន។

ហេតុដូច្នេះ លោកនឹងកោះប្រជុំជាបន្ទាន់ថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅសប្តាហ៍នេះដើម្បីពិភាក្សាពីស្ថានភាពនាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ