EU ដាស់តឿនក្រិកឆ្លើយតបទៅនឹងការធ្វើសម្បទានរបស់ក្រុមម្ចាស់បំណុល


EU ដាស់តឿនក្រិកឆ្លើយតបទៅនឹងការធ្វើសម្បទានរបស់ក្រុមម្ចាស់បំណុល - ảnh 1
EU ដាស់តឿនក្រិកឆ្លើយតបទៅនឹងការធ្វើសម្បទានរបស់ក្រុមម្ចាស់បំណុល (Image: VNA)

(VOVworld) – នាថ្ងៃទី ១៥ មិថុនា គណៈកម្មាធិការអឺរ៉ុប (EC) បានដាស់តឿន ក្រិកនាំចេញវិធានការជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងការធ្វើសម្បទានមុននេះ របស់ក្រុមម្ចាស់បំណុលអន្តរជាតិសំដៅទទួលបានកិច្ចព្រមព្រៀងដែលអាចជួយ ឧបត្ថម្ភប្រទេសនេះរួចផុតពីគ្រោះអាសន្នក្ស័យធនហើយត្រូវចាកចេញពីតំបន់
ចាយ ប្រាក់អឺរ៉ូ (Eurozone)។ អ្នកនាំពាក្យរបស់ EC លោកស្រី Annika Breidthardt
បានឲ្យដឹងថា៖ ក្រិកបានយល់ព្រមបណ្ដាសំណូមពរខាងថវិការឆ្នាំ ២០១៥ ដែល
EU បាននាំចេញសំរាប់ប្រទេសនេះ។ លោកស្រី Breidthardt វាយតំលៃខ្ពស់ ចំពោះកញ្ចប់សំណូមពរដែល EU និងក្រុមម្ចាស់បំណុលអន្តរជាតិបាននាំចេញ ចំពោះក្រិកក្នុងការចរចារនាថ្ងៃទី ១៤ មិថុនា កន្លងទៅ ហើយចាត់ទុកថា៖ បណ្ដា សំណូមពរនេះអាចត្រូវបានអនុវត្តទាំងស្រុង មានមូលដ្ឋានសេដ្ឋកិច្ចនិងឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ រីឯខ្លួនវិញ តំណាងនៃរដ្ឋាភិបាលក្រិកលោក
Gavriil Sakellaridis បានប្រកាសថា៖ ប្រទេសនេះគ្មានបំណងលើកឡើងការ ផ្តើមគំនិតថ្មីដើម្បីចាប់ផ្តើមការចរចារជាមួយក្រុមម្ចាស់បំណុលអន្តរជាតិនៅឡើយ ហើយរងចាំដល់ពេលណាម្ចាស់បំណុលមានទស្សនៈជាក់ស្តែងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ