EU និងវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមិថុនា ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសជាផ្លូវការនូវការអនុម័តលើកិច្ចព្រមព្រៀងចំនួន ២ រវាងសហភាពអឺរ៉ុប (EU) និងវៀតណាម ស្តីពីការធ្វើពាណិជ្ជកម្មសេរី (EVFTA) និងការការពារវិនិយោគ (EVIPA) ព្រមទាំងផ្ទេរសិទ្ធិឲ្យគណៈកម្មការអឺរ៉ុបដើម្បីចុះហត្ថលេខាជាមួយវៀតណាមនាថ្ងៃទី ៣០ ខែមិថុនានៅទីក្រុងហាណូយ។

EU និងវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ - ảnh 1

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងឧត្តមស្នងការជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström នៅឯជំនួបត្រួតពិនិត្យសម្រាប់បញ្ចប់ដំណើរការពិនិត្យខាងច្បាប់លើ EVFTA នៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០១៨ នៅបែលហ្ស៊ិក ( រូបថត៖ TTXVN)

EVFTA និង EVIPA គឺជាកិច្ចព្រមព្រៀងស្តង់ដារនិងមានមហិច្ឆតាខ្ពស់បំផុតដែលធ្លាប់បានចុះហត្ថលេខារវាងសហភាពអឺរ៉ុបនិងប្រទេសកំពុងអភិវឌ្ឍន៍ដោយផ្អែកលើច្បាប់។ ខណៈពេលដែល EVFTA ចូលជាធរមាន ពន្ធគយជាង ៩៩% សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរនឹងត្រូវលុបចោល ហើយវៀតណាមនឹងលុបបំបាត់ពន្ធនាំចូល ៦៥% សម្រាប់ទំនិញនាំចេញរបស់សហភាពអឺរ៉ុប។ ពន្ធដែលនៅសេសសល់នឹងត្រូវលុបចោលជាបណ្តើរៗ ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់។ ក្រៅពីការនាំមកនូវឱកាសសេដ្ឋកិច្ចសំខាន់ៗ កិច្ចព្រមព្រៀង EVFTA ក៏ធានាថា ពាណិជ្ជកម្ម វិនិយោគនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តែងតែដើរទន្ទឹមជាមួយគ្នា តាមរយៈការបង្កើតស្តង់ដារខ្ពស់បំផុតអំពីកិច្ចការពារនិងសុវត្ថិភាពការងារ រួមទាំងការពារបរិស្ថាននិងអ្នកប្រើប្រាស់ផងដែរ។ ទន្ទឹមជាមួយគ្នានោះ  EVIPA នឹងជួយការពារនិងបង្កើនការវិនិយោគរបស់សហភាពអឺរ៉ុបនៅវៀតណាមតែម្តង។

យោងតាមកាលវិភាគនេះ បន្ទាប់ពីបានចុះហត្ថលេខារួចមក កិច្ចព្រមព្រៀងចំនួនពីរ គឺ EVFTA និង EVIPA នឹងត្រូវដាក់ជូនសភាអ៊ឺរ៉ុប (EP) និងសភានៃប្រទេសជាសមា ជិកចំនួន ២៨ ដើម្បីបោះឆ្នោតអនុម័ត។ យោងតាមការវាយតម្លៃថា  EVFTA នឹងត្រូវបាន EP អនុម័ត នៅចុងឆ្នាំនេះ២០១៩ឬនៅដើមឆ្នាំ ២០២០។ រីឯ EVIPA នឹងចំណាយពេលយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំ ដើម្បី EP និងសភានៃប្រទេសចំនួន ២៨ ជាសមាជិកអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ