EU និងអង់គ្លេសបន្តដាក់ចេញការប្តេជ្ញាផ្តល់ជំនួយខ្លាំងក្លាដល់អាហ្វហ្គានីស្ថាន

(VOVWORLD) -  ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលអង់គ្លេសបានសន្យាផ្តល់ជំនួយជាស្បៀងនិងស៊ីវិលចំនួន ២២៧ លានដុល្លារជារៀងរាល់ឆ្នាំ ដល់ប្រទេសអាស៊ីកណ្តាលមួយនេះ។

នាថ្ងៃទី ២៤ ខែវិច្ឆិកា ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃម្ចាស់ជំនួយអន្តរជាតិសម្រាប់អាហ្វហ្គានីស្ថាន ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ (ស្វ៊ីស) ស្នងការអឺរ៉ុប ទទួលបន្ទុកខាងទំនាក់ទំនងអន្តរជាតិ លោក Jutta Urpilainen បានជូនដំណឹងថា សហភាពអឺរ៉ុប (EU) រក្សាការប្តេជ្ញាចិត្តផ្តល់ជំនួយចំនួន ១,២ ពាន់លានអឺរ៉ូ (១,៤៣ ពាន់លានដុល្លារ) សម្រាប់ប្រទេសអាហ្គានីស្ថាន។ ចំណែកឯតំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុក គោលនយោបាយការបរទេសនិងសន្តិសុខ លោក Josep Borrell ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយបាននិយាយថា រាល់សកម្មភាពណាមួយដើម្បីបង្កើតអេមីរ៉ាតអ៊ីស្លាមមួយ នឹងជះឥទ្ធិពលដល់ការគាំទ្រនៃប្លុក។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលអង់គ្លេសបានសន្យាផ្តល់ជំនួយជាស្បៀងនិងស៊ីវិលចំនួន ២២៧ លានដុល្លារជារៀងរាល់ឆ្នាំ ដល់ប្រទេសអាស៊ីកណ្តាលមួយនេះ។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបង្កើតបរិយាកាសវិជ្ជមានដែលអំណោយផល សម្រាប់កិច្ចពិភាក្សាផ្សះផ្សានៅដូហា (កាតា) រវាងរដ្ឋាភិបាលនិងក្រុមសកម្មយុទ្ធតាលីបង់។ ថ្លែងនៅក្នុងទីក្រុងកាប៊ុល ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តគាំទ្រដល់ប្រទេសនេះ ខណៈពេលដែលលោកទទួលស្គាល់ថា ម្ចាស់ជំនួយអាចកាត់បន្ថយជំនួយដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ