EU បើក “ភ្លើងខៀវ” ក្នុងការបន្តចរចាជាមួយអង់គ្លេស

(VOVWORLD) - ក្នុងបរិបទដែលនៅសល់តែជិត ៣ សប្តាហ៍ទៀតដល់ថ្ងៃផុតកំណត់នៃ Brexit - ឬហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) - នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ បណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមអនុញ្ញាតអោយប្រធានក្រុមចរចា Brexit គឺលោក Michel Barnier បន្តចរចាបន្ថែមទៀតជាមួយទីក្រុងឡុងដ៍។
EU បើក “ភ្លើងខៀវ” ក្នុងការបន្តចរចាជាមួយអង់គ្លេស - ảnh 1 ប្រធានក្រុមចរចារសហភាពអឺរ៉ុប លោក Michel Barnier (ខាងស្តាំ) (រូបថត៖ AFP/TTXVN)

នាពេលបច្ចុប្បន្ននេះ កុ្រមចរចារបស់លោក Barnier នៅតែកំពុងធ្វើការចរចាបច្ចេកទេសជាមួយមន្រ្តីអង់គ្លេស។ ប៉ុន្តែការចរចារនេះមិនមានវឌ្ឍនភាពគ្រប់គ្រាន់ដែលចាំបាច់ដើម្បីភាគីទាំងពីរឯកភាពគ្នាលើកិច្ចព្រមព្រៀងជាលាយ លក្ខណ៍អក្សរ សំដៅទប់ស្កាត់ហានិភ័យនៃ“Brexit រឹងមួយ” ក្នុងរយៈពេល ៣     សប្តាហ៍ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ