EU មានសុទិដ្ឋិនិយមអំពីស្ថានភាពអនុវត្តកិច្ចសន្យាកែទម្រង់របស់ក្រិក

EU មានសុទិដ្ឋិនិយមអំពីស្ថានភាពអនុវត្តកិច្ចសន្យាកែទម្រង់របស់ក្រិក - ảnh 1
EU មានសុទិដ្ឋិនិយមអំពីស្ថានភាពអនុវត្តកិច្ចសន្យាកែទម្រង់របស់ក្រិក (Image: VNA)


(VOVworld) – ក្នុងសន្និសីទកាសែតនៅក្រិក នាថ្ងៃទី ៣ វិច្ឆិកា សមាជិកគណៈ
កម្មាធិការអឺរ៉ុបទទួលបន្ទុកបណ្ដាបញ្ហាសេដ្ឋកិច្ចនិងរូបីយវត្ថុ លោក Pierre Moscovici
 បានសង្ឃឹមថា៖ នាចុងសប្តាហ៍នេះ ក្រិកនិងបណ្ដាអ្នកម្ចាស់បំណុល នឹងដោះ
ស្រាយបានការខ្វែងគំនិតនៅសេសសល់ស្តីពីកំណែទម្រង់ដែលប្រទេស នេះ
ត្រូវអនុវត្តតាមលក្ខ័ណក្នុងកញ្ចប់ជំនួយឧបត្ថម្ភទី ៣ ដែលមានតំលៃ ៨៦ ពាន់
លានអឺរ៉ូ (ស្មើរនឹង ៩៦ ពាន់លានដុល្លាអាមេរិក)។ លោក Moscovici បានចាត់
ទុកថា៖ ក្រិកបានមានការបោះជំហានមួយចំនួនក្នុងការអនុវត្តកិច្ចសន្យាពោល
ខាងលើ។ នាពេលខាងមុខ ក្រិកត្រូវដោះស្រាយកញ្ចប់បំណុលកម្ចីរបស់គ្រួសារ
នានា។ យន្តការដោះស្រាយបំណុលរបស់ក្រិកក៏ត្រូវបានភាគីទាំងពីរ ពិនិត្យ
មើល ដោយសារ នេះគឺជាបញ្ហាស្នូលក្នុងការខំប្រឹងប្រែងស្តារឡើងវិញប្រព័ន្ធ
ធនាគារនៅក្រិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ