EU យល់ព្រមផ្តល់បេក្ខភាព​សម្រាប់​អ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី ២១ ខែមិថុនា រដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានឲ្យដឹងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឈានដល់ការឯកភាពគ្នា លើការផ្តល់បេក្ខភាពដល់អ៊ុយក្រែន។

មុននោះ កាលពីថ្ងៃទី ១៧ ខែមិថុនា គណៈកម្មាធិការអឺរ៉ុប (EC) បានផ្តល់អនុសាសន៍ឲ្យ EU ផ្តល់បេក្ខភាពសម្រាប់អ៊ុយក្រែន និងម៉ុលដាវ៉ា ដើម្បីចូលរួមប្លុកនេះ ខណៈដែលហ្សកហ្ស៊ីត្រូវបំពេញលក្ខខណ្ឌមួយចំនួនមុនពេលទទួលបានឋានៈស្រដៀងគ្នានោះ។ តាមការគ្រោងទុក បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនាពេលខាងមុខ។ សម្ព័ន្ធភាពមានសមាជិកចំនួន ២៧ប្រទេសនេះ នឹងត្រូវបោះឆ្នោតដើម្បីអនុម័តបេក្ខភាពសម្រាប់អ៊ុយក្រែន ម៉ុលដាវី និងហ្សកហ្ស៊ី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ