EU ស្នើឲ្យបង្កើត សាកលវិទ្យាល័យស្តង់ដារអឺរ៉ុបនៅទីក្រុងហាណូយ

(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានទទួលជួបជាមួយ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ដើម្បីពិភាក្សាលើបណ្ដាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានគម្រោងមហាវិទ្យាល័យគ្រប់គ្រងអឺរ៉ុប។ អញ្ជើញចូលរួមជំនួបនេះ មានវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពបារាំង បែលហ្ស៊ិក និងអ៊ីតាលី។
EU ស្នើឲ្យបង្កើត សាកលវិទ្យាល័យស្តង់ដារអឺរ៉ុបនៅទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

រំលឹកអំពីកិច្ចសហប្រតិបត្តិការលេចធ្លោរវាងវៀតណាម និង EU នោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម- EU (EV FTA) គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយថែមទៀត ព្រមទាំងមានទំនាក់ទំនងដ៏ល្អប្រសើររវាង វៀតណាម- EU ហើយជាបុព្វបទដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ ជាមួយបណ្ដាដៃគូអឺរ៉ុប។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសង្ឃឹមថាទីក្រុងហាណូយនិងបណ្ដាដៃគូ EU នឹងបន្តជំរុញបណ្ដាគម្រោង សហប្រតិបត្តិការទ្វេភាគី រួមចំណែកពង្រឹងវិបុលភាពរួមផងដែរ។

ជាការឆ្លើយតប លោក ឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមបានសម្ដែងក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងទីក្រុងហាណូយ ជាមួយបណ្ដាដៃគូអឺរ៉ុបនារយៈពេលកន្លងទៅ។ ភាគីទាំងពីរបាននិងកំពុងអនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ក្នុងនោះមានគម្រោងសាកលវិទ្យាល័យគ្រប់គ្រងអឺរ៉ុប។ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti សង្ឃឹមថាអាជ្ញាធរទីក្រុងនឹងបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញគម្រោងនេះនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ