EU សម្ដែងក្ដីព្រួយបារម្ភអំពីច្បាប់ជាតិជនជាតិជ្វីហ្វរបស់អ៊ីស្រាអែល

(VOVWORLD) -តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini បានអះអាងអំពីគោលជំហររបស់ EU ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ចំពោះបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល។
 
EU សម្ដែងក្ដីព្រួយបារម្ភអំពីច្បាប់ជាតិជនជាតិជ្វីហ្វរបស់អ៊ីស្រាអែល - ảnh 1 ទិដ្ឋភាពកិច្ចប្រជុំ

សហភាពអឺរ៉ុប (EU) បានសម្តែងក្ដីព្រួយបារម្ភអំពីច្បាប់ជាតិជនជាតិជ្វីហ្វ ដែលទើបនឹងបានរដ្ឋសភាអ៊ីស្រាអែលអនុម័ត ដោយប្រកាសថា មានត្រឹមតែជនជ្វីហ្វ ប៉ុណ្ណោះ ទើបអាចមានសិទ្ធិស្វ័យសម្រេច ព្រមទាំងចាត់ទុកថា ច្បាប់នេះនឹងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

ថ្លែងមតិនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៩ កក្កដា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini បានអះអាងអំពីគោលជំហររបស់ EU ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ចំពោះបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល។ លោកស្រីបន្តសង្កត់ធ្ងន់ថា នេះគឺជាផ្លូវតែមួយគត់ ហើយគប្បីជៀសវាងរាល់អំពើរយាណាមួយ ដែលបង្ក ភាពស្មុគស្មាញថែមទៀត ឬរាំងស្ទះដល់យថាទស្សន៍នៃដំណោះស្រាយនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ