EU សម្រេចបានកិច្ចព្រមព្រៀងអាកាសធាតុដ៏សំខាន់

(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងអំពីអាកាសធាតុ ដែលបានអនុញ្ញាតឲ្យប្លុកនេះអនុវត្តគោលដៅលុបបំបាត់ការបំភាយកាបូននៅឆ្នាំ ២០៥០។
EU សម្រេចបានកិច្ចព្រមព្រៀងអាកាសធាតុដ៏សំខាន់ - ảnh 1ថ្នាក់ដឹកនាំប្រទេសជាសមាជិក EU ចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ (រូបថត៖ Xinhua/TTXVN) 

ប៉ុន្តែ កិច្ចព្រមព្រៀងនេះមិនមានការយល់ព្រមពីសមាជិកមួយរបស់ EU គឺជាប្រទេសប៉ូឡូញនោះឡើយ។ នៅលើបណ្ដាញសម្គម Twitter ផ្ទាល់ខ្លួន ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានបញ្ជាក់ពីព័ត៌មាន EU សម្រេចបានកិច្ចព្រមព្រៀងអំពីអាកាសធាតុដ៏សំខាន់នេះ។ ទន្ទឹមនឹងនោះ អាជ្ញាធរការទូតប៉ូឡូញបានឲ្យដឹងថា ប្រទេសនេះបានបដិសេធមិនចូលរួមកិច្ចព្រមព្រៀងនេះឡើយ។

តាមប្រភពព័ត៌មាន ការសម្រេចចិត្តរបស់ EU បានគួបញ្ជាក់ថា សមាជិកមួយរបស់ប្លុកនៅពេលវេលាបច្ចុប្បន្នមិនអាចចូលរួមគោលដៅនេះបានទេ ហើយ EU នឹងពិភាក្សាបញ្ហានេះម្តងទៀតនៅខែមិថុនាឆ្នាំ ២០២០។ ក្រៅពីនេះ កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំ EU មានខ្លឹមសារអនុញ្ញាតឱ្យប្រទេសជាសមាជិកមួយចំនួនសម្រេចចិត្តបញ្ចូលថាមពលនុយក្លេអ៊ែរទៅក្នុងបញ្ជីប្រភពថាមពលចាំបាច់។ នេះគឺជាសញ្ញានៃការលួងលោមមួយផ្នែកដល់សាធារណរដ្ឋឆែក ព្រោះប្រទេសនេះតែងតែចង់ឲ្យកិច្ចព្រមព្រៀងត្រូវបញ្ជាក់យ៉ាងច្បាស់ថាថាមពលអាតូមិចជាប្រភពថាមពលដែលច្បាប់ទទួលស្គាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ