EU ស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់

(VOVWORLD) - ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel បានឲ្យដឹងថា កិច្ចចរចារវាងមេដឹកនាំនៃប្រទេសអាមេនី និងអាស៊ែបៃហ្សង់នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) កាលពីថ្ងៃទី ១៤ ឧសភា មានការរីកចម្រើន ហើយបានចាត់ទុកថា សន្ទុះនេះត្រូវតែរក្សាដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។
EU ស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់ - ảnh 1ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev ប្រធាន EC លោក Charles Michel និងនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ក្នុងជំនួបនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ 2023។ រូបថត៖ AFP/TTXVN

លោក Charles Michel បានធ្វើជាប្រធានកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan និងប្រធានាធិបតី Azerbaijani លោក Ilham Aliyev ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរជុំវិញព្រំដែនរួមគ្នា ពាក់ព័ន្ធលើការគ្រប់គ្រងទឹកដី ដែលមានជម្លោះ Nagorny - Karabakh។ មុននោះ លោក Charles Michel ក៏មានការពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី Nikol Ashinyan នៅថ្ងៃទី ១៣ ខែឧសភា និងប្រធានាធិបតី Ilham Aliyev នៅថ្ងៃទី ១៤ ឧសភា។

យោងតាមលោក Charles Michel ភាគីទាំងពីរសម្រេចបាន "វឌ្ឍនភាពច្បាស់លាស់" នៅក្នុងការពិភាក្សាដែលមានគោលបំណងដកចេញនូវឧបសគ្គចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងការដឹកជញ្ជូននៅក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចប្រជុំទ្វេភាគីលើបញ្ហាព្រំដែន។ ភាគីទាំងពីរគ្រោងនឹងផ្លាស់ប្តូរអ្នកទោសនៃភាគីទាំងពីរក្នុងពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ