EU ឯកភាពចាប់ផ្តើមដំណាក់កាលចរចាជាបន្តជាមួយអង់គ្លេស

(VOVWORLD) - បណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានអនុម័តលើជាផ្លូវការសេចក្តី សម្រេចចាប់ផ្តើមការចរចាជាបន្តក្នុងការចរចាជាមួយអង់គ្លេសអំពី  Brexit។
EU ឯកភាពចាប់ផ្តើមដំណាក់កាលចរចាជាបន្តជាមួយអង់គ្លេស - ảnh 1 EU ឯកភាពចាប់ផ្តើមដំណាក់កាលចរចាជាបន្តជាមួយអង់គ្លេស

(VOVworld) – បណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានអនុម័តលើជាផ្លូវការសេចក្តី សម្រេចចាប់ផ្តើមការចរចាជាបន្តក្នុងការចរចាជាមួយអង់គ្លេសអំពី  Brexit។ ដំណាក់កាលទី ២ នឹងប្រមូលផ្តុំទៅលើដំណើរអន្តរកាលមួយនិងទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្ទាប់ពីពេលវេលាអង់គ្លេសចាកចេញពីប្លុកជាផ្លូវការនាថ្ងៃទី ២៩ មិនាឆ្នាំ ២០១៩។ នាថ្ងៃទី ១៥ ធ្នូ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានឲ្យដឹងថា៖ នៅសន្និសីទកំពូល ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក មជ្ឈដ្ឋានថ្នាក់ដឹលនាំ EU បានឯកភាព បើកចេញដំណាក់កាលចរចាជាបន្តហើយផ្ញើសារទូរលេខអបអរសាទរទៅនាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May។ កាយវិការនេះត្រូវបានចាត់ទុកជាំព័ត៌មានសប្បាយរីក រាយចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ