EUនិងវៀតណាមខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទ្វេភាគី

(VOVWORLD) -នៅទីក្រុងព្រុចសែលក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១និងទី២ធ្នូ រដ្ឋមន្ត្រីក្រសួងឧស្សា ហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh កំពុងមានដំណើរទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU)។
EUនិងវៀតណាមខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទ្វេភាគី - ảnh 1

EUនិងវៀតណាមខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទ្វេភាគី

របៀបវាៈនៃដំណើរទស្សនកិច្ចនេះគឺផ្តោតសំខាន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ជាមួយ EU និងដោះស្រាយរាល់បញ្ហានៅសេសសល់ សំដៅជម្រុញឲ្យបានឆាប់ៗ ការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម ជាមួយ EU (EVFTA)។ ក្នុងជំនួបរវាងរដ្ឋមន្ត្រី លោក Tran Tuan Anh  ជាមួយសមាជិកពាណិជ្ជកម្ម EU លោក Cecilia Malstrom ភាគីទាំងពីរបានឯកភាព បន្ត ការខិតខំប្រឹងប្រែងដើម្បីសម្រេចបានការឯកភាពស្តីពីចំណុចនៅសេសសល់ នៃកិច្ចព្រមព្រៀង។

        ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច EU តាងនាមរដ្ឋាភិបាលវៀត ណាម រដ្ឋ មន្ត្រី លោក Tran Tuan Anh និងតំណាង EU លោក Stefano Manservisi ប្រធាន នាយកដ្ឋានសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងស្តីពីហិរញ្ញវត្ថុសម្រាប់កម្មវិធី “ជួយឧបត្ថម្ភគោលនយោបាយអភិវឌ្ឍន៍ ថាមពលនិងបង្កើនលទ្ធភាពទទួលបានថាមពលប្រកបដោយនិរន្តរភាពនៅតំបន់ជនបទ តំបន់ព្រៃភ្នំនិងកោះសមុទ្រ” ដោយប្រើប្រាស់ទុន ODA ឥតសំណង់ ឧបត្ថម្ភដោយ EU ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ