EVFTA អាចជួយជំរុញទំនាក់ទំនងប៉ូឡូញ - វៀតណាម

(VOVWORLD) - វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏គួរឲ្យទាក់ទាញបំផុតចំពោះក្រុមហ៊ុនប៉ូឡូញនៅអាស៊ីអាគ្នេយ៍។ 

កាសែត International Business Times បានទទួលស្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប - វៀតណាម (EVFTA) ទើបតែត្រូវបាន សភាអឺរ៉ុប (EP) អនុម័ត គឺអាចជួយជំរុញពាណិជ្ជកម្មរវាង ប៉ូឡូញនិងវៀតណាម។

EVFTA អាចជួយជំរុញទំនាក់ទំនងប៉ូឡូញ - វៀតណាម - ảnh 1 លោក Piotr Harasimowicz ប្រធានការិយាល័យតំណាងពាណិជ្ជកម្ម និង វិនិយោគប៉ូឡូញ នៅទីក្រុងហូជីមិញ (រូបថត៖ TTXVN)

លោក Piotr Harasimowicz ប្រធានការិយាល័យតំណាងពាណិជ្ជកម្ម និង វិនិយោគប៉ូឡូញ នៅទីក្រុងហូជីមិញបានអះអាងថា៖ វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដ៏គួរឲ្យទាក់ទាញបំផុត ចំពោះក្រុមហ៊ុន ប៉ូឡូញ នៅអាស៊ីអាគ្នេយ៍។ តាមលោក Harasimowicz ថានាបច្ចុប្បន្ននេះ ប្រទេសទាំងពីរមានទំនាក់ទំនងសហប្រតិបត្តិការសំខាន់គឺកសិផល ឱសថ គ្រឿងសំអាង បច្ចេកវិទ្យាបៃតង និងការព្យាបាលទឹកកាកសំណល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ