Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៩ រួមចំណែកផ្សព្វផ្សាយ សក្ដានុភាពអំពីវប្បធម៌និងទេសចរណ៍

(VOVWORLD) - Festival សមុទ្រ Nha Trang – Khanh Hoa លើកទី៩គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។ ពិធីបើកនឹងត្រូវបានរៀបចំ ឡើងនៅទីក្រុង Nha Trang នាយប់ថ្ងៃទី១១ ខែឧសភា ដោយគួបផ្សំជាមួយនឹង ពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៩។
Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៩ រួមចំណែកផ្សព្វផ្សាយ សក្ដានុភាពអំពីវប្បធម៌និងទេសចរណ៍ - ảnh 1ឆ្នេរសមុទ្រ Nha Trang (រូបថត៖ VOV) 


 
Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៩ រួមមានសកម្មភាព វប្បធម៌សិល្បៈនិងពិធីបុណ្យជាច្រើន ដែលឆ្លុះបញ្ចាំងនូវលក្ខណៈវប្បធម៌ ប្រពៃណីនិងសហសម័យ សំដៅអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ប្រទេសជាតិ និយាយរួមនិងតំបន់ដី Nha Trang – Khanh Hoa និយាយដោយឡែក។         សកម្មភាពនៅក្នុងក្របខ័ណ្ឌ Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៩ រួមមាន៖ ការសម្ដែងសិល្បៈ ការសម្ដែងដោយមហាជន ការ តាំងពិព័រណ៍ កីឡា ទេសចរណ៍ ចំណីអាហារនិងពាណិជ្ជកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ