FPT សហការជាមួយសម្ព័ន្ធសមាគមឈើចំនួន ៣ ដើម្បីជំរុញការផ្លាស់​ប្តូរឌីជីថល

(VOVWORLD) - បទពិសោធន៍និងដំណោះស្រាយបច្ចេកវិទ្យាផ្លាស់ប្ដូរឌីជីថល ក៏ដូចជាក្រុមអ្នកជំនាញរបស់ខ្លួន FPT នឹងចូលរួមក្នុងការពិគ្រោះយោបល់យុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលសម្រាប់ឧស្សាហកម្មកែច្នៃឈើនិងសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាម។
FPT សហការជាមួយសម្ព័ន្ធសមាគមឈើចំនួន ៣ ដើម្បីជំរុញការផ្លាស់​ប្តូរឌីជីថល - ảnh 1 FPTជាសហគ្រាសឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល (រូបថត៖ TTXVN)

នាថ្ងៃទី ៥ ខែមិនា នៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុន FPT បានចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលជាមួយសម្ព័ន្ធសមាគមឈើធំបំផុតទាំង ៣ នៅវៀតណាមរួមមាន សមាគមវិចិត្រសិល្បៈនិងកែច្នៃឈើទីក្រុងហូជីមិញ (HAWA) សមាគមឈើនិងសិប្បកម្មវិចិត្រសិល្បៈ Dong Nai (DOWA) និងសមាគមកែច្នៃឈើ Binh Duong (BIFA)។ នេះជាការខិតខំប្រឹងប្រែងការរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មឈើរបស់វៀតណាម ឆ្ពោះទៅគោលដៅសម្រេចបានប្រាក់ចំណូលពីការនាំចេញ ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ។

ជាមួយនឹងសមត្ថភាព បទពិសោធន៍និងដំណោះស្រាយបច្ចេកវិទ្យាផ្លាស់ប្ដូរឌីជីថល ក៏ដូចជាក្រុមអ្នកជំនាញរបស់ខ្លួន FPT នឹងចូលរួមក្នុងការពិគ្រោះយោបល់យុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលសម្រាប់ឧស្សាហកម្មកែច្នៃឈើនិងសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាម។ FPT ក៏បង្កើតមូលដ្ឋានទិន្នន័យបម្រើដល់ឧស្សាហកម្មកែច្នៃឈើ រួមចំណែកក្នុងការធ្វើឌីជីថលនីយកម្មបណ្ដាសកម្មភាពគ្រប់គ្រងការិយាល័យសម្រាប់សមាគមនិងសមាជិក ព្រមទាំងពិគ្រោះយោបល់និងណែនាំបច្ចេកវិទ្យានិងសមិទ្ធិផលថ្មីបំផុតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ