G20 បង្កើតមូលនិធិបង្ការប្រឆាំងនឹងជំងឺរាតត្បាតសកល

(VOVWORLD) - យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ប្រធាន G20 ប្រទេសឥណ្ឌូនេស៊ី ថា បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ G20 បាន ឈានដល់ “ការព្រមព្រៀងជាឯកឆ័ន្ទ”  លើការបង្កើតមូលនិធិថ្មីមួយដើម្បីដោះស្រាយ ការខ្វះខាត ហិរញ្ញប្បទានសម្រាប់ ការងារត្រៀមរៀបចំ ការបង្ការ និងការធ្វើសកម្មភាព ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។

ក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើនឈានមុខគេ (G20) នាពេលថ្មីៗនេះ បានឯកភាពគ្នាលើគោលការណ៍អំពីការបង្កើតមូលនិធិសកលមួយ សម្រាប់បង្ការប្រឆាំងនឹងជំងឺរាតត្បាតសកល។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ប្រធាន G20 ប្រទេសឥណ្ឌូនេស៊ី ថា បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ G20 បាន ឈានដល់ “ការព្រមព្រៀងជាឯកឆ័ន្ទ”  លើការបង្កើតមូលនិធិថ្មីមួយដើម្បីដោះស្រាយ ការខ្វះខាតហិរញ្ញប្បទានសម្រាប់ ការងារត្រៀមរៀបចំ ការបង្ការ និងការធ្វើសកម្មភាព ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជម្រើសដ៏មានប្រសិទ្ធ ភាពបំផុត នោះគឺ មូលនិធិហិរញ្ញវត្ថុអន្តរការីមួយនឹងត្រូវបានដាក់នៅធនាគារពិភព លោក (WB) ហើយគោលដៅគឺបង្ហើយព័ត៌មានលម្អិតអំពីមូលនិធិនេះនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាល G20 នៅខែមិថុនាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ G20 មិន បានផ្តល់ព័ត៌មានលម្អិតអំពីទំហំនៃមូលនិធិ ឬតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងមូលនិធិនោះទេ។
WHO និងធនាគារពិភពលោកកាលពីដើមសប្តាហ៍នេះបានប៉ាន់ស្មានថា ថវិកា សម្រាប់ការត្រៀមបង្ការទប់ស្កាត់ជំងឺរាតត្បាតជារៀងរាល់ឆ្នាំគឺមានកង្វះចំនួន ១០,៥ ពាន់លានដុល្លាអាមេរិក។ មូលនិធិបង្ការទប់ស្កាត់ជំងឺរាតត្បាតនឹងត្រូវការឧបត្ថម្ភក្នុង រយៈពេល៥ឆ្នាំ ស្មើនឹងថវិកា ចំនួន ៥០ ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ