IAEA បានអនុម័តជាផ្លូវការលើអគ្គនាយកថ្មី

(VOVWORLD) - លោក Grossi អាយុ ៥៨ ឆ្នាំ នឹងកាន់តំណែងជាអគ្គនាយករយៈពេល ៤ ឆ្នាំចាប់ពីថ្ងៃទី ៣ ខែធ្នូ ជំនួសលោក Yukiya Amano ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ ២០០៩ ហើយបានស្លាប់នៅខែកក្កដាឆ្នាំនេះ មុនពេលចប់អាណត្តិទី ៣ របស់លោក។

នាថ្ងៃទី ២ ខែធ្នូ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអនុម័តលើសេចក្ដីសម្រេចចិត្តតែងតាំងលោក Rafael Mariano Grossi សញ្ជាតិអាហ្សង់ទីន ធ្វើជាអគ្គនាយកថ្មីនៃទីភ្នាក់ងារនេះ។ លោក Grossi អាយុ ៥៨ ឆ្នាំ នឹងកាន់តំណែងជាអគ្គនាយករយៈពេល ៤ ឆ្នាំចាប់ពីថ្ងៃទី ៣ ខែធ្នូ ជំនួសលោក Yukiya Amano ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ ២០០៩ ហើយបានស្លាប់នៅខែកក្កដាឆ្នាំនេះ មុនពេលចប់អាណត្តិទី ៣ របស់លោក។ នាថ្ងៃទី ៣១ ខែតុលាកន្លងទៅ គណៈនាយក IAEA បានជ្រើសរើសលោក Grossi ជាប្រធានអង្គការពហុភាគីនេះ។ អគ្គនាយកថ្មី IAEA គឺជាអ្នករស់នៅអាមេរិកឡាទីនដើមដំបូងដែលបានជ្រើសតាំងធ្វើជាប្រធាន IAEA។ លោក Grossi គឺជាអ្នកការទូតដែលមានបទពិសោធន៍រយៈ ៣៥ ឆ្នាំអំពីវិស័យនៃការរំលាយអាវុធនិងការមិនរីកសាយអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ