ILO នឹងបន្តជួយឧបត្ថម្ភវៀតណាមទាក់ទងនឹងគោលនយោបាយពលកម្ម

(VOVWORLD) -  នាថ្ងៃទី ២៧ ខែសីហា ប្រធានគណៈចលនាមហាជន លោកស្រី Truong Thi Mai បានទទួលជួបជាមួយលោកស្រី Deborah Greenfield អគ្គនាយិការរងនៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម។

ILO នឹងបន្តជួយឧបត្ថម្ភវៀតណាមទាក់ទងនឹងគោលនយោបាយពលកម្ម - ảnh 1ប្រធានគណៈចលនាមហាជន លោកស្រី Truong Thi Mai  អញ្ជើញទទួលជួបជាមួយលោកស្រី Deborah Greenfield 

នៅក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែល ILO  សម្រេចបានតាមរយៈដំណើរ ១០០ ឆ្នាំ ដោយគោលដៅ កសាងសន្តិភាពឈរលើមូលដ្ឋានយុត្តិធម៌សង្គម។ លោកស្រី Truong Thi Mai បានអះអាងថា វៀតណាមប្តេជ្ញា រួមដំណើរជាមួយ ILO  ដើម្បីគោលបំណងដ៏ថ្លៃថ្លាកសាងសន្តិភាពដោយឈរលើមូលដ្ឋានយុត្តិធម៌សង្គម ហើយនោះក៏ជាសតិអារម្មណ៍របស់លោកប្រធាន ហូជីមិញ។ លោកស្រីបន្តសង្កត់ធ្ងន់ថា វៀតណាមតែងតែយកគោលដៅអភិវឌ្ឍន៍ដោយយកប្រជាជនជាមជ្ឈភាព ជំរុញនិងការពារសិទ្ធិ រួមទាំងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិងនិយោជក កសាងប្រព័ន្ធសន្តិសុខសង្គម ការពារក្រុមងាយរងគ្រោះដើម្បីកុំអោយមាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។

ជាការឆ្លើយតប លោកស្រី Deborah Greenfield បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញា លេខ ៩៨ របស់ ILO ស្តីពីសិទ្ធិក្នុងការរៀបចំនិងចរចាជាសមូហភាពនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលកន្លងមក។ លោកស្រី Deborah Greenfield បានសន្យាថា ILO នឹងបន្តគាំទ្រដល់វៀតណាមក្នុងដំណើរការធ្វើកំណែទម្រង់គោលនយោបាយពលកម្មនិងសន្តិសុខសង្គម រួមទាំងដោះស្រាយយ៉ាងល្អរាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងដំណើរការផ្ទេប្តូរទៅជាសេដ្ឋកិច្ចទីផ្សារនិងសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ