IMF កោតសរសើរគំរូប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់វៀតណាម

(VOVWORLD) - គេហទំព័រនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាពេលថ្មីៗនេះ បានចុះផ្សាយនូវអត្ថបទមួយដែលកោតសរសើរពីជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

យោងតាមអត្ថបទនេះ ជោគជ័យមួយក្នុងចំណោមជោគជ័យរបស់វៀតណាម ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតគឺដោយសារវិធីសាស្ត្រគ្រប់គ្រងសហគមន៍យ៉ាងតឹងរឹង ក៏ដូចជាការសម្រេចចិត្តទាន់ពេលវេលារបស់រដ្ឋាភិបាលនិងវិស័យសុខាភិបាល។     ក៏យោងតាម IMF ការបើកចំហនិងតម្លាភាពក៏ជាកត្តាសំខាន់ដើម្បីនាំ មកនូវជោគជ័យសម្រាប់វៀតណាម។ តាំងពីប៉ុន្មានថ្ងៃដំបូង ប្រព័ន្ធផ្សព្វផ្សាយសុទ្ធតែមានតម្លាភាពក្នុងការផ្សព្វផ្សាយអំពីវីរុស SARS-CoV-2 ដែលបណ្តាលជំងឺឆ្លង COVID-19 ក៏ដូចជាយុទ្ធសាស្ត្របង្ការនិងប្រយុទ្ធប្រឆាំងរបស់រដ្ឋាភិបាលវៀតណាម។ វិធីសាស្រ្តអភិក្រមដោយពហុប្រព័ន្ធផ្សព្វផ្សាយនេះបានពង្រឹងទំនុកចិត្តរបស់ប្រជាជននិងធានាថា សង្គមទាំងមូលគោរពតាមវិធាននៃការគ្រប់គ្រងជំងឺផងដែរ។  IMF បានវាយតម្លៃថា ប្រព័ន្ធផ្សព្វផ្សាយធ្វើការផ្សាយ ព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ដើម្បីជួយប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយនេះក៏ជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ