IMF ជួយឧបត្ថម្ភប្រាក់ចំនួន១០លានដុល្លាអាមេរិកសំរាប់ជូន Liberia ជំនះពុះពារលើផលវិបាកដោយអាសន្នរោគ Ebola

IMF ជួយឧបត្ថម្ភប្រាក់ចំនួន១០លានដុល្លាអាមេរិកសំរាប់ជូន Liberia ជំនះពុះពារលើផលវិបាកដោយអាសន្នរោគ Ebola - ảnh 1
ព្យាបាលឲ្យអ្នកឆ្លងវីរុស Ebola នៅ Liberia (រូបថត៖AFP/TTXVN)

(VOVworld) - មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) សំរេចផ្ដល់ប្រាក់ចំនួន១០លានដុល្លា
អាមេរិកសំរាប់ជូន Liberia ដើម្បីជួយឧបត្ថម្ភប្រទេសអាហ្វ្រិកខាងលិចនេះជំនះពុះ
ពារលើផលវិបាកដោយអាសន្នរោគ Ebola ហើយស្ដារសេដ្ឋកិច្ចនៅក្នុងប្រទេសឡើង
វិញ។លោក David Lipton អគ្គនាយករង IMF បានឲ្យដឹងថា បើទោះបីជាអាសន្នរោគ
គ្រោះថ្នាក់នេះត្រូវបានរុញថយក្រោយនៅតំបន់អាហ្វ្រិកខាងលិចនិយាយរួមនិង
Liberia និយាយដោយឡែកក៏ដោយ ប៉ុន្តែផលវិបាករបស់ Ebola នៅកំពុងជះឥទ្ធិពល
យ៉ាងធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចនានានិងជីវភាពរស់នៅរបស់មនុស្សរាប់លាន
នាក់នៅតំបន់នេះ។ក្រសួងសុខាភិបាល Liberia បានឲ្យដឹងថា ចាប់តាំ ងពីអាសន្ន
រោគ Ebola ផ្ទុះឡើងនាចុងឆ្នាំ២០១៣មក នៅប្រទេសនេះ មានករណីឆ្លង Ebola
ជាង១ម៉ឺននាក់ហើយមនុស្សចំនួន៤ពាន់នាក់បានត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ