IPU ១៣២ ជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យប្រវត្តិសាស្ត្រ ការទូតធំធេងរបស់វៀតណាម

(VOVworld) - សេចក្ដីប្រកាសសារព័ត៏មានស្ដីពីមហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី១៣២ (IPU ១៣២) និងសម័យប្រជុំទាក់ទិននានានៅទីក្រុង
ហាណូយ ដែលបានចេញផ្សាយនាថ្ងៃទី២៦ មិនា បានសង្កត់ធ្ងន់ថា IPU ១៣២
ទាក់ទាញការចូលរួមរបស់គណៈប្រតិភូអន្តរជាតិជាង១៦០ រួមមានរដ្ឋសភាជា
សមាជិក IPU ទាំងឡាយ សមាជិកចូលបក្សសម្ព័ន្ធ បណ្ដាអង្គការនិងភ្ញៀវអញ្ជើញ
អន្តរជាតិ។នៅមហាសន្និបាតលើក នេះ បណ្ដាតំណាងនឹងចូលរួមពិភាគ្សាអំពី
ប្រធានបទ “បណ្ដាគោលដៅអភិវឌ្ឍន៍ដោយ ចីរភាព-ប្រែពាក្យសំដីឲ្យក្លាយទៅ
ជាសកម្មភាព” និងសច្ចានុម័តលើពង្រាងសេចក្ដីសំរេចចិត្ត នានាស្ដីអំពីសន្តិភាព
និងសន្តិសុខអន្តរជាតិ ការអភិវឌ្ឍន៍ដោយចីរភាព ហិរញ្ញវត្ថុនិង ពាណិជ្ជកម្ម ប្រជា
ធិបតេយ្យនិងសិទ្ធិមនុស្ស និងបណ្ដាបញ្ហាអ.ស.ប។ សន្និសីទសមាជិការសភាដោយមានការចូលរួមរបស់តំណាងនារីជាង២០០នាក់
នឹងបានធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទិវាបង្កើតយន្តការ
សន្និសីទសមាជិការសភា។
IPU ១៣២ ជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យប្រវត្តិសាស្ត្រ ការទូតធំធេងរបស់វៀតណាម - ảnh 1
ពិធីកាត់ដូរបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៏មានបម្រើឲ្យ IPU ១៣២

ចាប់ផ្ដើមឲ្យសកម្មភាពនៃ IPU ១៣២ នាព្រឹកថ្ងៃទី២៦ មិនា មជ្ឈមណ្ឌលសារព័ត៏
មាន បម្រើ IPU ១៣២ បានបើកសម្ពោធជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទជាតិ
 My Dinh នៅរដ្ឋធានីហាណូយ។លោកស្រី Jemini Pandia Gillijns សមាជិកលេខា
ធិការដ្ឋាន IPU ទទួលបន្ទុកសារព័ត៏មាន បានសង្កត់ធ្ងន់ថា៖ “ការដែលមជ្ឈមណ្ឌលសារព័ត៏មានត្រូវបានបំពាក់មធ្យោបាយគ្រប់គ្រាន់ នឹងជួយ
អ្នកយកព័ត៏មានទាំង ឡាយងាយជិតដិតជាមួយប្រភពព័ត៏មាននានា ទាំងសម្លេង
និងរូបភាព video ក៏ដូចជាបង្កលក្ខណៈងាយស្រួលសំរាប់អ្នកយកព័ត៏មានអនុវត្ត
ការធ្វើសម្ពាសន៍នៅទីនេះ។ការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់ប្រទេសម្ចាស់ផ្ទះ
វៀតណាម បន្សល់ទុកមកនូវចំណាប់អារម្មណ៍ខ្លាំង។ខ្ញុំសប្បាយរីករាយយ៉ាងក្រៃ
លែងដោយសារ​ IPU ត្រូវបានរៀបចំឡើងនៅវៀត ណាម។ខ្ញុំក៏ដូចជាតំណាង
បរទេសផ្សេងៗទៀតសុទ្ធតែជឿជាក់ថា IPU ១៣២ នឹង ប្រព្រឹត្តទៅប្រកបដោយ
ជោគជ័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ