Lao Cai មានបន្ថែមរម្មណីដ្ឋានត្រូវបានទទួលស្គាល់ជាកេរ៌្តដំណែលថ្នាក់ជាតិ

Lao Cai មានបន្ថែមរម្មណីដ្ឋានត្រូវបានទទួលស្គាល់ជាកេរ៌្តដំណែលថ្នាក់ជាតិ - ảnh 1
រម្មណីដ្ឋានរូងភ្នំ Thien Long ភូមិ Nhiu Co Van ឃុំ Ta Van Chu (laocai.gov.vn)

        Vovworld-នាថ្ងៃទី៩មិនា គណៈកម្មាធិការប្រជាជនស្រុក Bac Ha ខេត្ត Lao
Cai បានទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្តដំណែលជាតិសំរាប់រម្មណីដ្ឋានរូងភ្នំ
Thien Long ភូមិ Nhiu Co Van ឃុំ Ta Van Chu។ នេះជារម្មណីដ្ឋានទី១៧លើភូមិ​
សាស្ត្រ​ខេត្ត Lao Cai ត្រូវបានក្រសួងវប្បធម៍កីឡានិងទេសចរណ៍ទទួលស្គាល់​រៀបចំណាត់ថ្នាក់កេរ៌្តដំណែលរម្មណីដ្ឋានថ្នាក់ជាតិ។ នេះជាប្រព័ន្ធរូងភ្នំដ៏​ធំទូ
លាយ​ស្ថិតក្នុងភ្នំ Rong លើកំពស់១ពាន់ម៉ែត្រប្រៀបនឹងកំរិតទឹកសមុទ្រ។ រូងភ្នំ
Thien Long មានទេសភាពរហោស្ថានជាមួយអាចុតសិលាជាច្រើនជាន់។ ក្នុង
គំរោងការ​អភិវឌ្ឍន៍ទេសចរណ៍ដំបន់ រូងភ្នំ Thien Long និយាយដោយឡែកនិងភ្នំ
Rong និយាយរួមជាផ្នែកមួយក្នុងចំណោមកន្លែងទេសចរណ៍ពីទីរួមខេត្ត Sa Pa
ទីក្រុង Lao Cai ដល់ស្រុក Bac Ha ខេត្ត Lao Cai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ