Mercosur បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគជាមួយវៀតណាម


Mercosur បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគជាមួយវៀតណាម - ảnh 1
Mercosur បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគជាមួយវៀតណាម (VNA)

(VOVworld) – នាថ្ងៃទី ៨ តុលា​ ប្រធានខុទ្ទកាល័យប្លុកទីផ្សាររួមអាមេរិកឡាទីន
 (Mercosur) - អាស៊ាន លោក Rodolfo Caffaro Kramer បានឲ្យដឹងថា៖ គណៈ
ប្រតិភូមន្ត្រីជាន់ខ្ពស់និងអាជីវករមកពីអាហ្សង់ទីន Paraguay និង Uruguay
 នឹង ទៅបំពេញទស្សនកិច្ចនៅវៀតណាម សឹង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី
១០ ដល់ទី ២៣ តុលា ខាងមុខ។ លោក Kramer បានឲ្យដឹងថា៖ ក្រុមការងារ
នឹងធ្វើ ការជាមួយបណ្ដាដៃគូវៀតណាមនាមួយសប្តាហ៍សំដៅជំរុញពាណិជ្ជកម្ម
និងវិនិយោគរវាង Mercosur ក្នុងមួយវៀតណាម។ លោកវាយតំលៃខ្ពស់ចំពោះ
សក្តានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាស្នាដៃខាងសេដ្ឋកិច្ចដែលវៀតណាម
ទទួល បាននាពេលកន្លងទៅនេះ។ លោក​អះអាងថា៖ គោលដៅនៃដំណើរ
ទស្សនកិច្ច លើកនេះគឺបង្កើតទំនាក់ទំនងផ្ទាល់រវាងសហគ្រាសអាហ្សង់ទីន
 Paraguay និង Uruguay ជាមួយវៀតណាម ឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ