NATO ចាប់ផ្ដើមបេសកកម្មបង្វឹកឲ្យកងទ័ពអាហ្គានីស្ថាន

(VOVWORLD) - បេសកកម្ម “ជួយឧបត្ថម្ភយ៉ាងដាច់ខាត” ដឹកនាំដោយអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) បានចាប់ផ្ដើមបង្វឹកឲ្យអង្គភាពនានានៃកងទ័ពជើង គោកអាហ្គានីស្ថាននៅខេត្ត Herat ប៉ែកខាងលិចប្រទេសនេះ។
NATO ចាប់ផ្ដើមបេសកកម្មបង្វឹកឲ្យកងទ័ពអាហ្គានីស្ថាន - ảnh 1 កងកម្លាំងសន្តិសុខអាហ្គានីស្ថានហ៊ំព័ទ្ធតំបន់ប៉ះទង្គិចជាមួយកម្លាំងឧទ្ទាមនៅទីក្រុង Kabul នាថ្ងៃទី៧ វិច្ចិកា (រូបថត៖ AFP/TTXVN)


ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី១២ វិច្ចិកា មេបញ្ជាការកងទ័ពអាហ្គានីស្ថាននៅ តំបន់ប៉ែកខាងលិច ឧត្តមសេនីយ៍ Mohammad Nasir Hedayat ឲ្យដឹងថា ក្នុងវគ្គ បង្វឹករយៈពេល៤សប្ដាហ៍នេះ ទាហានអាហ្គានីស្ថាននឹងរៀនសូត្រនូវវិធានការ ប្រយុទ្ធប្រឆាំងនឹងមុខសញ្ញាភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ