NSAជូនដំណឹងអំពីពេលវេលាបញ្ចប់រាល់សកម្មភាពលួចស្តាប់ទូរសព្ទ

NSAជូនដំណឹងអំពីពេលវេលាបញ្ចប់រាល់សកម្មភាពលួចស្តាប់ទូរសព្ទ - ảnh 1
ទីស្នាក់ការស្ថាប័នសន្តិសុខអាមេរិកនៅFort Meade ((រូបថតៈ AFP/TTXVN)


(VOVworld)-ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) នឹងបញ្ចប់រាល់សកម្មភាព ប្រមូល
ផ្តុំទិន្នន័យទូរស័ព្ទរបស់ប្រជាពលរដ្ឋ ហើយបញ្ចប់ជាផ្លូវការកម្មវិធីចារកិច្ច ដែលបង្ក ភាពចម្រូងចម្រាស់នាចុងខែវិច្ឆិកាខាងមុខ។ តាមសេចក្តីជូនដំណឹងនា ថ្ងៃទី២៧កក្កដា របស់ការិយាល័យនាយកចារកិច្ចជាតិ NSA នឹងលុបបំបាត់ ឲ្យបានឆាប់កាលណាល្អ
កាលនោះ នូវឃ្លាំងទិន្នន័យទូរស័ព្ទ ដើម្បីអនុវត្តក្រមច្បាប់ ប្រទេស អាមេរិកសេរីភាព
ដែលបានប្រធានាធិបតីអាមេរិក Barack Obama ផ្សព្វផ្សាយនាខែ មិថុនាកន្លងទៅ។ ក្រមច្បាប់ប្រទេសអាមេរិកសេរីភាពត្រូវបានរដ្ឋសភាអាមេរិក អនុម័តនាថ្ងៃទី២មិថុនា និងបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។ ក្រមច្បាប់នេះ នឹង បញ្ចប់ភ្លាមមួយរំពេច រាល់កម្ម​វិធីតាមដានទិន្នន័យដោយទ្រង់ទ្រាយធំលើទូរស័ព្ទ របស់ប្រជាពលរដ្ឋអាមេរិកផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ