OIC បើកកិច្ចប្រជុំបន្ទាន់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

(VOVWORLD) -  នាថ្ងៃទី១៦ ខែឧសភា អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសតាមអនឡាញ់ជាបន្ទាន់និងថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យមានសកម្មភាពបង្ខំឱ្យអ៊ីស្រាអែល ត្រូវបញ្ឈប់អំពើហិង្សាដល់ជនស៊ីវិលប៉ាឡេស្ទីន។

អគ្គលេខាអង្គការ OIC លោក Yousef bin Ahmed Al-Othaimeen បានឲ្យដឹងថា ការបោះជំហានរបស់អ៊ីស្រាអែលមិនជួយដល់កិច្ចប្រឹងប្រែងសម្រាប់ដំណើរការសន្តិភាពទេ ត្រឹមតែធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងដើម្បីបង្កើតដំណោះស្រាយយ៉ាងពេញលេញ និងយូរអង្វែង ចំពោះជម្លោះនៅមជ្ឈឹមបូព៌ា  ប៉ណ្ណោះ។

អង្គការ OIC បានគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ នៅតាមខ្សែព្រំដែនឆ្នាំ ១៩៦៧ ដោយមានហ្សេរូសាឡឹមខាងកើតជារដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ