Omicron បន្តរីករាលដាលយ៉ាងឆាប់រហ័ស

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៩ ខែមករា (ម៉ោងUTC) នៅលើពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩សរុបចំនួនជិត ៣០៦លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៥ លាននាក់។
Omicron បន្តរីករាលដាលយ៉ាងឆាប់រហ័ស - ảnh 1ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ (រូបថត៖ AFP/TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីចំនួនជិត ២,២លាននាក់ និងករណីស្លាប់ដោយសារកូវីដ១៩ចំនួនជិត ៤,៨ ពាន់នាក់។ អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត ដោយមានករណីឆ្លងកូវីដ១៩ ចំនួនជិត ៦១ លាននាក់ និងជិត ៨៦០.០០០ នាក់បានស្លាប់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ចំនួនករណីឆ្លងជំងឺថ្មីនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបដូចជា អង់គ្លេស បារាំង អ៊ីតាលី អូទ្រីស ក៏បានកើនឡើងដល់កម្រិតខ្ពស់កំណត់ត្រាក្នុងសប្តាហ៍កន្លងទៅ។ ប្រទេសមួយចំនួនទៀតដូចជាជប៉ុន និងកូរ៉េខាងត្បូងក៏បានមើលឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនករណីឆ្លងកូវីដ១៩ថ្មីផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំនាញសុខភាពរបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Maria Van Kerkhove បានឲ្យដឹងថា វីរុសបំប្លែងថ្មី Omicron នៅតែឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ហើយបានបង្ហាញខ្លួននៅគ្រប់តំបន់ទាំងអស់ដែលមានសមត្ថភាពឌិកូដលំដាប់ហ្សែនវីរុសយ៉ាងពេញលេញ។ នៅក្នុងប្រទេស និងតំបន់មួយចំនួន Omicron កំពុងជំនួស Delta ដើម្បីក្លាយជាប្រភេទវីរុសបំប្លែងខ្លួនចម្បង។       អាជ្ញាធរសុខាភិបាលបានព្យាករណ៍ថា រលកថ្មីនៃជំងឺកូវីដ១៩ នៅអឺរ៉ុបនិងប្រទេសជាច្រើនទៀត មិនទាន់ឈានដល់កម្រិតកំពូលនៃការរីករាលដាលទេ។

តាមការប៉ាន់ស្មាន រហូតមកដល់ពេលនេះ វ៉ាក់សាំងចំនួនជាង ៩,១ ពាន់លានដូស ត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ប៉ុន្តែប្រសិទ្ធភាពនៃការបង្ការជំងឺរាតត្បាតនៅមិនទាន់ច្បាស់នៅឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ