OPEC + បន្តកាត់បន្ថយទិន្នផលប្រេងរ៉ែ

(VOVWORLD) - នាថ្ងៃទី ៦ ខែធ្នូ អង្គការប្រទេសនាំចេញប្រេងរ៉ែ (OPEC) និងអ្នកផលិតប្រេងមិនមែនជាសមាជិកក្នុង OPEC ដែលហៅកាត់ថា OPEC + បានឯកភាពកាត់បន្ថយបរិមាណប្រេងចំនួន ៥០០.០០០ ធុងក្នុងមួយថ្ងៃ។
OPEC + បន្តកាត់បន្ថយទិន្នផលប្រេងរ៉ែ - ảnh 1 OPEC + បន្តកាត់បន្ថយទិន្នផលប្រេងរ៉ែ (AFP/TTXVN)

យោងតាមសេចក្តីប្រកាសបន្ទាប់ពីសន្និសីទ ក្រុមរដ្ឋមន្ត្រីប្រជុំជុំនៅទីស្នាក់ការ OPEC ទីក្រុង Vienna (អូទ្រីស) បានសម្រេចចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០“ ។  ជាមួយនឹងការសម្រេចចិត្តនេះ ទិន្នផលប្រេងរ៉ែថ្មីនឹងមានតិចជាង ១,៧ លានធុង / ថ្ងៃបើប្រៀបធៀបនឹងការផលិតនៃខែតុលាឆ្នាំ ២០១៨។ តាមការគ្រោងទុក OPEC និងដៃគូ OPEC+ នឹងជួបជុំគ្នាក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី៦ ខែមិនាឆ្នាំ២០២០ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ