OPEC ផ្ដល់អាទិភាពដល់ការរក្សាកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធភាពអ្នកផលិត

(VOVWORLD) - ឆ្លើយបទសម្ភាសន៍បន្ទាប់ពីត្រូវបាន OPEC តែងតាំងឲ្យ ចូលកាន់តំណែងជាអគ្គលេខាធិការថ្មី ចាប់ពីថ្ងៃទី១ ខែសីហា ខាងមុខ លោក Al-Ghais បានបញ្ជាក់ថា អាទិភាពមួយក្នុងចំណោមអាទិភាពស្នូលរបស់លោក នឹងជាការបន្ត រក្សាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង OPEC ជាមួយដៃគូប្រេងរ៉ែផ្សេងទៀត (ក្រុម OPEC+)។ 

OPEC ផ្ដល់អាទិភាពដល់ការរក្សាកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធភាពអ្នកផលិត - ảnh 1អគ្គលេខាធិការថ្មីនៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) លោក Haitham Al-Ghais។
(រូបថត៖ AFP/VNA)
អគ្គលេខាធិការថ្មីនៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) លោក Haitham Al-Ghais កាលពីថ្ងៃទី៣ ខែមករាបានប្រកាសថា អាទិភាព ស្នូលរបស់លោក គឺជាការរក្សាកិច្ចព្រមព្រៀងរវាងអង្គការប្រេងរ៉ែនេះ ជាមួយរុស្ស៊ីនិង សម្ព័ន្ធភាពអ្នកផលិតផ្សេងៗទៀត។ ឆ្លើយបទសម្ភាសន៍បន្ទាប់ពីត្រូវបាន OPEC តែងតាំងឲ្យ ចូលកាន់តំណែងជាអគ្គលេខាធិការថ្មី ចាប់ពីថ្ងៃទី១ ខែសីហា ខាងមុខ លោក Al-Ghais បានបញ្ជាក់ថា អាទិភាពមួយក្នុងចំណោមអាទិភាពស្នូលរបស់លោក នឹងជាការបន្ត រក្សាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង OPEC ជាមួយដៃគូប្រេងរ៉ែផ្សេងទៀត (ក្រុម OPEC+)។ លោកចាត់ទុកថា ប្រការនេះនឹងនាំមកនូវផលប្រយោជន៍ជូនប្រទេស ហត្ថលេខីទាំង២៣និយាយដោយឡែកក៏ដូចជាផ្នែកឧស្សាហកម្មប្រេងរ៉ែទាំងមូលនិយាយ រួមផងដែរ។
មុននោះ OPEC បានសម្រេចចិត្តតែងតាំងលោក Al-Ghais ជាអគ្គលេខាធិការថ្មី សម្រាប់អាណត្តិ ៣ឆ្នាំ។ លោក Al-Ghais នឹងជំនួសឲ្យលោក Mohammed Barkindo ជនជាតិនីហ្សេរីយ៉ា ដែលគ្រោងនឹងបញ្ចប់អាណត្តិរបស់ខ្លួននៅចុងខែកក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ