OPEC+ ពិចារណាកាត់​បន្ថយ​ទិន្នផល​ប្រេង​

(VOVWORLD) - យោងតាមផែនការ អង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែនិងដៃគូ(OPEC+) នឹងពិចារណា កាត់បន្ថយទិន្នផលប្រេងនៅកម្រិត ១លានបារ៉ែល/ថ្ងៃ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី៥ ខែតុលា ខាងមុខ។ 
OPEC+ ពិចារណាកាត់​បន្ថយ​ទិន្នផល​ប្រេង​ - ảnh 1OPEC+ អាចនឹងកាត់បន្ថយផលិតកម្មប្រេងយ៉ាងគំហុក។ (ប្រភព៖ Shutterstock)

កម្រិតកាត់បន្ថយនេះ ខ្ពស់ជាងការព្យាករណ៍គឺ ៥០០.០០០-១លានបារ៉ែល/ថ្ងៃ កាលពីសប្តាហ៍មុន។

កិច្ចប្រជុំនៅរដ្ឋធានីវីយ៉ែន(អូទ្រីស) នាពេលខាងមុខ គឺជាកិច្ចប្រជុំដោយផ្ទាល់ដំបូងគេរបស់ OPEC+ ចាប់តាំងពីវិធានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានអនុវត្តន៍កាលពីឆ្នាំ ២០២២។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលមានព័ត៌មានកាន់តែច្រើនដែលចាត់ទុកថា OPEC+ នឹងកាត់បន្ថយទិន្នផលប្រេងយ៉ាងខ្លាំង ដោយសារតែក្តីបារម្ភថា ឱនភាពសេដ្ឋកិច្ចនឹងប៉ះពាល់ដល់តម្រូវការប្រេងរ៉ែ។ បច្ចុប្បន្ន តម្លៃប្រេងរ៉ែពិភពលោកបានធ្លាក់ចុះនៅត្រឹម ៨០ដុល្លា/បារ៉ែល បន្ទាប់ពីបានរក្សានៅកម្រិតជាង១០០ ដុល្លា/បារ៉ែល អស់រយៈពេលជាច្រើនខែមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ