OPEC រក្សាការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែពិភពលោកនៅដដែល

(VOVWORLD) - របាយការណ៍របស់អង្គការ OPEC បានឲ្យដឹងថា តម្រូវការប្រេងរ៉ែរបស់ពិភពលោកនឹងកើន ៣,១ លាន បារែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២២ និង ២,៧ លានបារែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៣។
OPEC រក្សាការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែពិភពលោកនៅដដែល - ảnh 1OPEC រក្សាការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែពិភពលោកនៅដដែល

ក្នុងរបាយការណ៍ប្រចាំខែ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកញ្ញា អង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) បានរក្សាការព្យាករណ៍ កំណើនតម្រូវការប្រេងរ៉ែពិភពលោកនៅដដែលក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣  ដោយអះអាងថាបណ្ដាខឿនសេដ្ឋកិច្ចស្នូលកំពុងដំណើរការយ៉ាងល្អប្រសើរជាងការរំពឹងទុក បើទោះបីជាអតិផរណាបានកើនឡើងក៏ដោយ។

របាយការណ៍របស់អង្គការ OPEC បានឲ្យដឹងថា តម្រូវការប្រេងរ៉ែរបស់ពិភពលោកនឹងកើន ៣,១ លាន បារែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២២ និង ២,៧ លានបារែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៣។

OPEC បានព្យាករណ៍ថា ការប្រើប្រាស់ប្រេងរបស់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ នឹងនៅកម្រិតយធ្យមគឺ ១០០ លានបារែលក្នុងមួយថ្ងៃ និង ១០២,៧៣ លានបារែលក្នុងមួយថ្ងៃ។

យោងតាមអង្គការ OPEC តម្រូវការប្រេងក្នុងឆ្នាំ ២០២៣ គ្រោងនឹងទទួលបានការជួយឧបត្ថម្ភ ព្រោះថាស្ថានការណ៍សេដ្ឋកិច្ចនៅតែរឹងមាំនៅតាមបណ្ដាប្រទេស ប្រើប្រាស់ប្រេងជាមូលដ្ឋាន ហើយកត្តាសំខាន់ៗមួយចំនួនទៀតដូចជា លទ្ធភាពនៃការបន្ធូរបន្ថយវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ថានការណ៍អស្ថិរភាពភូមិសាស្ត្រនយោបាយមានស្ថិរភាពជាង។ ប៉ុន្តែ របាយការណ៍របស់អង្គការ OPEC ក៏បានចាត់ទុកថា យថាទស្សន៍តម្រូវការប្រេងរ៉ែពិភពលោកនៅតែប្រឈមនឹងហានិភ័យមួយចំនួន ដែលបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ បញ្ហានានាអំពីខ្សែសង្វាក់ផ្គត់ផ្គង់ អតិផរណាកើនឡើង បំណុលរដ្ឋាភិបាលខ្ពស់នៅតាមតំបន់ជាច្រើន និងនិន្នាការរឹតបន្តឹងរូបិយវត្ថុរបស់ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ