OPEC + សម្រេចបានកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយបរិមាណប្រេងចំនួន ៩,៧ លានធុងក្នុងមួយថ្ងៃ

(VOVWORLD) - OPEC និងប្រទេសជាដៃគូនានា (ឬហៅថា OPEC +) បានឯកភាពគ្នា កាត់បន្ថយប្រេងចំនួន ៩,៧ លានធុងក្នុងមួយថ្ងៃ ក្នុងរយៈពេល ២ ខែចាប់ពីខែឧសភាដល់ខែមិថុនាឆ្នាំ ២០២០។
OPEC + សម្រេចបានកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយបរិមាណប្រេងចំនួន ៩,៧ លានធុងក្នុងមួយថ្ងៃ - ảnh 1 មូលដ្នានផលិតប្រេងមួយនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត (រូបថត៖ AFP / TTXVN)

អង្គការបណ្តាប្រទេសនាំប្រេងចេញប្រេង រ៉ែ (OPEC) រុស្ស៊ី និងប្រទេសផលិតប្រេងរ៉ែផ្សេងទៀត កាលពីថ្ងៃទី ១២ ខែមេសាបានឯកភាពគ្នាកាត់បន្ថយបរិមាណប្រេងក្នុងកម្រិតខ្ពស់បំផុត ដែលស្មើនឹងប្រមាណ ១០ % នៃការផ្គត់ផ្គង់នៅទូទាំងសកលលោក។

OPEC និងប្រទេសជាដៃគូនានា (ឬហៅថា OPEC +) បានឯកភាពគ្នា កាត់បន្ថយប្រេងចំនួន ៩,៧ លានធុងក្នុងមួយថ្ងៃ ក្នុងរយៈពេល ២ ខែចាប់ពីខែឧសភាដល់ខែមិថុនាឆ្នាំ ២០២០ ដើម្បីរក្សាស្ថេរភាពតម្លៃប្រេងក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ដែលកំពុងឆ្លងរីករាលដាលនៅទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ