OSCE ព្រមានអំពីការងើងឡើងនៃជាតិនិយមជ្រុលនិយមនៅអឺរ៉ុប


OSCE ព្រមានអំពីការងើងឡើងនៃជាតិនិយមជ្រុលនិយមនៅអឺរ៉ុប - ảnh 1
OSCE ព្រមានអំពីការងើងឡើងនៃជាតិនិយមជ្រុលនិយមនៅអឺរ៉ុប​ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ សីហា អគ្គលេខាធិការអង្គការសន្តិសុខនិងសហ
ប្រតិបត្តិ ការអឺរ៉ុប  (OSCE) លោក Lamberto Zannier បានព្រមានថា៖ ស្ថានភាព
ប្រឈមមុខនឹងជំលោះកំពុងបង្កលក្ខណៈសំរាប់ការរីករាលដាលរបស់ជាតិ
និយមជ្រុលនិយមនៅអឺរ៉ុប។ លោក Zannier បានសង្កត់ធ្ងន់ទៅលើវិបត្តិនយោ
បាយបច្ចុប្បន្ននៅអ៊ុយក្រែន ហើយជូដំណឹងថា៖ ការងើបឡើងនៃជាតិនិយម
ក៏ត្រូវបានទទួលស្គាល់នៅតំបន់អឺរ៉ុបខាងលិច។ តាមលោករូបថា៖ ស្ថានភាព
សឹកសង្គ្រាមនៅតំបន់ខាងកើតអ៊ុយក្រែនគឺជាបញ្ហាអាទិភាពជួរមុខរបស់ OSCE
និងជំនួប រវាងថ្នាក់ដឹកនាំរបស់អ៊ុយក្រែននិងរុស្ស៊ីដែលបានប្រព្រឹត្តទៅនាថ្ងៃទី
២៦ សីហា នៅទីក្រុង  Minsk (បេឡេរុស្ស) ត្រូវបានចាត់ទុកជាការបោះជំហាន
មួយ។ លោក Zannier បានអះអាងនូវសារៈសំខាន់នៃការដោះស្រាយវិបត្តិនៅ
អ៊ុយក្រែនតាមរយៈវិធានការនយោបាយ ក្នុងនោះ មានបទឈប់បាញ់មួយ។
មុននោះ នាថ្ងៃទី ១៦ សីហា មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការទទួលបន្ទុក
បណ្ដាបញ្ហាផ្ទៃក្នុងរបស់សហភាពអឺរ៉ុប (EU) លោក Cecillia Malmstrom បាន
អំពាវនាវឲ្យ EU ត្រូវអនុវត្តរាល់វិធានការខ្លាំងក្លាជាងទៀតសំដៅទប់ស្លាត់
ការងើបឡើងនៃជាតិនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ