Reuters វាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានជួយឧបត្ថម្ភដល់បណ្តាប្រទេសជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថា ទោះបីជាត្រូវការឧបករណ៍វេជ្ជសាស្ត្រដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ក្នុងប្រទេសក៏ដោយ ប៉ុន្តែវៀតណាមតែងតែត្រៀមខ្លួនជាស្រេច ចែករំលែកជាមួយប្រទេសដទៃផងដែរ។ 
Reuters វាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានជួយឧបត្ថម្ភដល់បណ្តាប្រទេសជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 - ảnh 1បណ្តាឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជន វៀតណាមដែលបានផ្តល់ជំនួយដ៏មានតម្លៃសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសក្នុងគ្រាលំបាក។

ជាក់ស្តែងគឺ វៀតណាមបានផ្តល់ម៉ាសចំនួន ៥៥០.០០០ ជូនដល់ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញនិងចក្រភពអង់គ្លេស; ផ្តល់ម៉ាសចំនួន ៣៩០.០០០ ជូនដល់ប្រទេសកម្ពុជា និងម៉ាសចំនួន ៣៤០.០០០ ជូនដល់ប្រ ទេសឡាវ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានប្រគល់ខោអាវការពារចំនួន ៤៥០.០០០ ឈុត ដល់សហរដ្ឋអាមេរិក និងទទួលបានសេចក្តីអំណរគុណពីប្រធា នាធិបតីអាមេរិកលោក Donald Trump ផងដែរ។

តាមរយៈវិធានការដាក់ឲ្យនៅដាច់ដោយឡែកនៅមជ្ឈមណ្ឌលរួម និងមានការតាមដានតាម ដានយ៉ាងដិតដល់អ្នកដែលប៉ះពាល់ជិតនឹងអ្នកជំងឺ ហើយស្ថានភាពជំងឺរីករាលដាល Covid-19 នៅតែស្ថិតក្រោមការគ្រប់គ្រងនៅក្នុងប្រទេសវៀតណាម។ វៀតណាមមានករណីឆ្លងចំនួន ២៥៨ ករណី ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ