SADC ប្រឆាំងជំទាស់នឹងការធ្វើអន្តរាគមន៍លើកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡា

(VOVWORLD) - នាថ្ងៃទី ១១ ខែកុម្ភៈ សហគមន៍អភិវឌ្ឍន៍ អាហ្វ្រិកខាងត្បូង (SADC) បានចេញសេចក្តីប្រកាសប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះបណ្តាប្រទេសដែលកំពុងស្វែងរកវិធីធ្វើអន្តរាគមន៍លើកិច្ចការផ្ទៃក្នុង ក៏ដូចជាការរំលោភបំពានលើបូរណភាពដែនដីរបស់ប្រទេសវ៉េណេស៊ុយអេឡា។
 SADC ប្រឆាំងជំទាស់នឹងការធ្វើអន្តរាគមន៍លើកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡា - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro 

សេចក្តីប្រកាសនេះក៏បានបញ្ជាក់ថា នោះគឺជាប្រទេសដែលបដិសេធចំពោះរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយប្រធានាធិបតីលោក Nicolas Maduro និងទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡា។ ក្នុងសេចក្តីប្រកាសនេះដែរ ប្រធាន SADC និងជាប្រធានាធិបតី លោក Namibia Haage Geingob បានថ្កោលទោសចំពោះសកម្មភាពទាំងនេះ ដោយអះអាងថានោះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពអធិបតេយ្យភាព ដោយមិនធ្វើអន្តរាគមន៍ទៅលើបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយដែលមានអធិបតេយ្យភាពស្របច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ