Son La ចងសម្ព័ន្ធដើម្បីផ្សព្វផ្សាយគោលដៅធម្មជាតិឈានមុខគេរបស់ពិភពលោក

(VOVWORLD) - ស្ថិតក្នុងបណ្តាសកម្មភាព ក្នុងក្របខ័ណ្ឌនៃមហោស្រពទេសចរណ៍វប្បធម៌ Son La ឆ្នាំ ២០២៣ នាថ្ងៃទី ២៨ ឧសភា នៅស្រុក Moc Chau គណៈកម្មាធិការប្រជាជនខេត្ត Son La បានរៀបចំសន្និសីទចងសម្ព័ន្ធដើម្បីផ្សព្វផ្សាយទិសដៅទេសចរណ៍ធម្មជាតិ  ឈានមុខគេនៃពិភពលោក។
Son La  ចងសម្ព័ន្ធដើម្បីផ្សព្វផ្សាយគោលដៅធម្មជាតិឈានមុខគេរបស់ពិភពលោក - ảnh 1ទិដ្ឋភាពនៃសន្និសីទចងសម្ព័ន្ធដើម្បីផ្សព្វផ្សាយទិសដៅធម្មជាតិឈានមុខគេរបស់ពិភពលោក (រូបថត៖ VOV)

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានចែករំលែក និងផ្លាស់ប្តូរដំណោះស្រាយសម្រាប់ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រចាំតំបន់ប្រកបដោយវិជ្ជាជីវៈ   បង្កើតបានជាផលិតផលទេសចរណ៍ ទួរទេសចរណ៍ថ្មី រួមចំណែកដល់ការអភិវឌ្ឍរួមនៃវិស័យទេសចរណ៍នៅភាគពាយ័ព្យ និងប្រទេសទាំងមូល។ ទន្ទឹមនឹងនោះ ពិភាក្សាអំពីដំណោះស្រាយ និងទិសដៅចងសម្ព័ន្ធដើម្បីលើកកម្ពស់ទិសដៅធម្មជាតិក្នុងតំបន់ ឈានមុខគេរបស់ពិភពលោក; ផ្សព្វផ្សាយម៉ាកយីហោតំបន់ទេសចរណ៍ជាតិ Moc Chau ឱ្យកាន់តែ រីកសាយភាតទាំងក្នុង និងក្រៅប្រទេស។ លោកស្រី Do Thi Mai នាយករងក្រុមហ៊ុនភាគហ៊ុនវៀតណាម GBest នៅទីក្រុងហាណូយ បានឲ្យដឹងថា៖ “Moc Chau, Son La នឹងក្លាយជាគោលដៅទេសចរណ៍មួយពោរពេញដោយសក្ដានុពល  ដូច្នេះក្រុមហ៊ុនទេសចរណ៍ដូចយើងខ្ញុំ អាចអភិវឌ្ឍន៍ផលិតផលលើវិស័យផ្សេងៗគ្នាជាច្រើន។ ពីទីនោះ អាចនាំភ្ញៀវអន្តរជាតិ ក៏ដូចជាភ្ញៀវវៀតណាមមកទស្សនា ដកពិសោធ និងសម្រាកលំហែកាយ។ ព្រោះនៅទីនេះ អាកាសធាតុ និងធម្មជាតិពិតជាពិសេស បូករួមទាំងអត្តសញ្ញាណរបស់ជនជាតិ Mong គឺមានលក្ខណៈវិសេស  នៅរក្សាបាននូវព្រលឹងវប្បធម៌ប្រពៃណី”។

សូមរំលឹកថា នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំកន្លងទៅ តំបន់ទេសចរណ៍ជាតិ Moc Chau នៅខេត្ត Son La បានវ៉ាដាច់តំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក ដើម្បីទទួលបានកិត្តិយសជា "គោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់ឈានមុខគេប្រចាំឆ្នាំ ២០២២" នៅ Gala  នៃពានរង្វាន់ទេសចរណ៍ពិភពលោកប្រារព្ធឡើងនៅសាធារណរដ្ឋអូម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ