SpaceX បាញ់បង្ហោះយានអវកាសជាប្រវត្តិសាស្ត្រ CrewDragon

(VOVWORLD) - នៅរសៀលថ្ងៃទី ៣០ ខែឧសភា (តាមម៉ោងក្នុងតំបន់) មីស៊ីល Falcon ៩ ដែលដឹកយានអវកាស Crew Dragon ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋ Florida សហរដ្ឋអាមេរិក ហើយបើកយុគសម័យថ្មីនៃវិស័យទេសចរណ៍អវកាសពាណិជ្ជកម្ម។
SpaceX បាញ់បង្ហោះយានអវកាសជាប្រវត្តិសាស្ត្រ CrewDragon - ảnh 1 មីស៊ីល Falcon ៩ ដែលដឹកយានអវកាស Crew Dragon ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ខែឧសភា (រូបថត៖ AFP / TTXVN)

នេះត្រូវបានគេចាត់ទុកថាជាដំណើរអវកាសជាប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ ហើយដែលអវកាសយានិកអាមេរិកហោះទៅទីអវកាសដោយមានការគាំទ្រពីកម្លាំងរុញ Falcon ៩ ដែលផលិតក្នុងស្រុកនិងបាញ់ចេញពីដែនដីអាមេរិកផងដែរ។

ចូលរួមក្នុងការបាញ់បង្ហោះនេះរួមមានអវកាសយានិកមានបទពិសោធចំនួនពីររូបមកពីទីភ្នាក់ងារ Nasa អាមេរិក គឺលោក Bob Behnken និង លោក Doug Hurlety។ ក្នុងរយៈពេល ២៤ ម៉ោង អវកាសយា និកទាំងពីរនឹងទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) និងស្នាក់នៅមន្ទីរពិសោធន៍នៃគន្លងតារាវិថី។

មុននេះការបាញ់បង្ហោះយានអវកាសរបស់ SpaceX ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយក៏ត្រូវបានលើកពេលនៅនាទីចុងក្រោយដោយសារតែមានផ្គររន្ទះនិងហានិភ័យនៃរន្ទះបាញ់នៅរដ្ឋផ្លរីដាកាលពីថ្ងៃទី ២៨ ខែឧសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ