SPIEF-2019: វៀតណាមទទួលបានការវាយតម្លៃខ្ពស់ក្នុងកិច្ចសន្ទនាធុរកិច្ចរបស់ EAEU-ASEAN

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចអន្តរ ជាតិ Saint Peterburg -2019 នាថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងម៉ូស្គូ (នៃប្រទេសរុស្ស៊ី) បានប្រព្រឹត្តទៅកិច្ចសន្ទនាធុរកិច្ចរវាងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) និងអាស៊ាន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ 
SPIEF-2019: វៀតណាមទទួលបានការវាយតម្លៃខ្ពស់ក្នុងកិច្ចសន្ទនាធុរកិច្ចរបស់ EAEU-ASEAN - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថតៈ nhandan.com.vn) 

តំណាងនៃគណៈប្រតិភូវៀតណាម លោក Hoang Quoc Vuong អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានចូលរួមនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាផងដែរ។ ក្នុងកិច្ចពិភាក្សានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ - ពាណិជ្ជកម្ម លោក Hoang Quoc Vuong បានជម្រាបដោយត្រួសៗនូវទិដ្ឋភាពទូទៅនៃការបង្កើតនិងការអភិវឌ្ឍរបស់សហគមន៍អាស៊ាននិងតួនាទីរបស់វៀតណាមនៅក្នុងសហគមន៍អាស៊ានក៏ដូចជាទំនាក់ទំនងរវាងវៀតណាមនិង EAEU និយាយដោយឡែកនិងអាស៊ានជាមួយ EAEU និយាយរួម។

យ៉ាងណាមិញ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិង EAEU បានបង្កើតឱកាសមួយសម្រាប់វៀតណាមក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាស៊ានទាក់ ទងផ្ទាល់នឹងទីផ្សារនៃបណ្តាប្រទេសចំនួន ៥ ចំណុះសហភាព ដោយមានផលិតផលក្នុងស្រុកសរុប (GDP) ទទួលបានប្រហែល ២,២ ពាន់ពាន់លានដុល្លារអាមេរិក។ ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានចូលជាធរមានកាលពីឆ្នាំ ២០១៦មក  ការដោះដូរពាណិជ្ជកម្មរវាងវៀតណាមនិង EAEU បានកើនឡើងគួរឱ្យ កត់សម្គាល់ដែលឈានដល់ជិត ៦,១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ ពោលគឺកើនឡើង ១០៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៦។

វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងមិត្តភាពនិងប្រពៃណីនិងជាដៃគូដែលគួរឱ្យទុក ចិត្ត តែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជាកាលើកកម្ពស់តួនាទីលើបណ្តាវេទិកាពហុភាគីនិងវេទិការតំបន់។

ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាននិងជាប្រទេសដើមដំបូងដែលចុះហត្ថលេខា FTA ជាមួយ EAEU, វៀតណាមនឹងបន្តខិតខំប្រឹងប្រែងធ្វើជាស្ពានដើម្បីតភ្ជាប់ រុស្ស៊ីនិង EAEU ពង្រីកទំនាក់ទំនងនិងការអភិវឌ្ឍទីផ្សារនៅក្នុងតំបន់អាស៊ាន។

ប្រតិភូចូលរួមក្នុងកិច្ចសន្ទនាក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀត ណាមក្នុងតំបន់ ជាពិសេសគឺតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការជំរុញសមាហរណកម្មរវាងអាស៊ាននិង EAEU តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ