Standard Chartered ព្យាករណ៍ថា GDPវៀតណាមអាចទទួលបាន៦,៩%

(VOVworld)-យោងតាមរបាយការណ៍ស្រាវជ្រាវសកលរបស់ធនាគារ Standard
Chartered ដោយបានព្យាកណ៍ថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០១៦
គឺ​៦,៩%។ ការព្យាករណ៍នេះគឺផ្អែកទៅលើវិស័យចំនួន២ដែលកំពុងមាន កំណើន
ល្អរបស់វៀតណាម នោះគឺផលិតកម្មនិងការសាងសង់ ក្នុងកាលៈទេសៈដែល ការ វិនិយោគផ្ទាល់ពីបរទេស(FDI)បន្តទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោក
Nirukt Sapru អគ្គនាយកធនាគារ Standard Chartered វៀតណាមបាន ឲ្យដឹងថា
ក្នុងឆ្នាំ២០១៦ វៀតណាមអាចក្លាយទៅជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនទី២នៅ
ទ្វីបអាស៊ី ពោលគឺនៅក្រោយប្រទេសឥណ្ឌា។ លើសពីនេះ ទៅទៀត វៀតណាម
ក៏ត្រូវបានវាយតម្លៃថាជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោម ខឿនសេដ្ឋកិច្ចដែល
មានឱកាសវិនិយោគល្អក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច សកលមិនសូវមានភាពភ្លឺ
ស្វាងប៉ុន្មាននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ