Techfest វៀតណាមឆ្នាំ២០១៩៖ ឱកាសចែករំលែកនិងតភ្ជាប់គ្នារបស់សហគ្រាសចាប់ផ្ដើមអាជីវកម្ម

(VOVWORLD) - Techfest វៀតណាមឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែធ្នូ ដោយទាក់ទាញការចូលរួមរបស់តំណាងនិងអ្នក ជំនាញការចំនួន៦ពាន់នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៥០៕
Techfest វៀតណាមឆ្នាំ២០១៩៖ ឱកាសចែករំលែកនិងតភ្ជាប់គ្នារបស់សហគ្រាសចាប់ផ្ដើមអាជីវកម្ម - ảnh 1 ទិដ្ឋភាពនៅវេទិកា (TTXVN)

ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិត (Techfest) វៀតណាមឆ្នាំ២០១៩ នាថ្ងៃទី៤ ខែធ្នូ នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅវេទិកាជាច្រើនដែលពិភាក្សាអំពីការ តភ្ជាប់ប្រភពធនធានមនុស្សអភិវឌ្ឍការចាប់ផ្ដើមអាជីវកម្មលើវិស័យជាច្រើនដូចជា៖ ពាណិជ្ជកម្ម logistics មូលដ្ឋានគ្រឹះឌីជីថល ជាដើម។ បណ្ដាវេទិកានេះ បាន បង្កើតឡើងឱកាសសម្រាប់សហគ្រាសចាប់ផ្ដើមអាជីវកម្មអភិក្រមនឹងអតិថិជន វិនិយោគិន អ្នកជំនាញការ អង្គការជួយឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្ម និងស្ថាប័ន សារព័ត៌មាននៅក្នុងនិងក្រៅប្រទេស។ នេះក៏ជាឱកាសដើម្បីភាគីទាក់ទិននានា ចែករំលែកចំណេះដឹង បទពិសោធន៍ហើយតភ្ជាប់សមាសភាគនានានៃប្រព័ន្ធ អេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិតផងដែរ។ លោក Pham Hong Quat ប្រធាននាយកដ្ឋានអភិវឌ្ឍទីផ្សារនិងសហគ្រាសវិទ្យាសាស្ត្របច្ចេក វិទ្យា ចំណុះក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានចាត់ ទុកថា៖

        “ឱកាសសម្រាប់បណ្ដា Startup ក្នុងវិស័យពាណិជ្ជកម្មអនឡាញនិង logistics នៅវៀតណាមគឺច្រើនណាស់ ដែលត្រូវបានបង្ហាញយ៉ាងច្បាស់នៅចំនួន ទុនវិនិយោគបានកើនជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ ហើយស្ថិតនៅក្នុង ជម្រើសកំពូលវិស័យវិនិយោគ។ អ្នកប្រើប្រាស់វៀតណាមជានិច្ចកាលចង់អោយ មានដំណោះស្រាយថ្មី ផ្នែកទន់ឆ្លាតវៃ ហើយនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បី អោយបណ្ដាមិត្តច្នៃប្រឌិត”។

        Techfest វៀតណាមឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែធ្នូ ដោយទាក់ទាញការចូលរួមរបស់តំណាងនិងអ្នក ជំនាញការចំនួន៦ពាន់នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ