UN ព្រមានថា ប្រជាជនសូម៉ាលីរាប់លាននាក់ ប្រឈមមុខ​នឹងការ​ស្លាប់​ដោយ​ភាព​អត់ឃ្លាន

(VOVWORLD) - ប្រទេសសូម៉ាលីកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សដោយសារកង្វះទឹកភ្លៀង តម្លៃស្បៀងអាហារកើនឡើងខ្ពស់ និងកង្វះធនធានឧបត្ថម្ភ ដែលបណ្តាលឱ្យប្រជាជនសូម៉ាលីចំនួនជិត ៤០% (ប្រហែល ៦ លាននាក់) ស្ថិតនៅអន្លង់មរណៈ។
UN ព្រមានថា ប្រជាជនសូម៉ាលីរាប់លាននាក់ ប្រឈមមុខ​នឹងការ​ស្លាប់​ដោយ​ភាព​អត់ឃ្លាន - ảnh 1ប្រជាជនសូម៉ាលី រង់ចាំទទួលទឹកនៅជំរំជនភៀសខ្លួន ទីក្រុង Baidoa ប្រទេសសូម៉ាលី។ (រូបថត៖ AFP/TTXVN)

ទីភ្នាក់ងារមួយចំនួនរបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការស្បៀងអាហារនិងកសិកម្ម (FAO) មូលនិធិស្បៀងអាហារពិភពលោក (WFP) ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងមូលនិធិកុមារ (UNICEF) នៅថ្ងៃទី១២ ខែមេសា បានចេញសេចក្តីប្រកាសដោយព្រមានថា ប្រជាជនសូម៉ាលីរាប់លាននាក់ កំពុងប្រឈមមុខនឹងការស្លាប់ដោយភាពអត់ឃ្លាន ក្នុងនោះកុមារតូចៗគឺក្រុមងាយរងគ្រោះបំផុត នៅចំពោះមុខស្ថានភាពរាំងស្ងួតដែលកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសរាងស្នែងអាហ្វ្រិកនេះ។

សេចក្តីថ្លែងការណ៍រួមរបស់បណ្តាភ្នាក់ងារបានសង្កត់ធ្ងន់ថា ប្រទេសសូម៉ាលីកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សដោយសារកង្វះទឹកភ្លៀង តម្លៃស្បៀងអាហារកើនឡើងខ្ពស់ និងកង្វះធនធានឧបត្ថម្ភ ដែលបណ្តាលឱ្យប្រជាជនសូម៉ាលីចំនួនជិត ៤០% (ប្រហែល ៦ លាននាក់) ស្ថិតនៅអន្លង់មរណៈ។ មូលដ្ឋានជាច្រើនបានរងគ្រោះរាំងស្ងួត ហើយគ្រោះរាំងស្ងួតក៏កំពុងប៉ះពាល់ដល់ប្រទេសដទៃទៀតនៅក្នុងតំបន់ ដូចជាអេត្យូពី និងកេនយ៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ