UNDP ជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើរពុករលួយ


UNDP ជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើរពុករលួយ - ảnh 1
UNDP ជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើរពុករលួយ


        Vovworld-ក្នុងក្របខ័ណ្ឌវេទិការនៃអ.ស.បស្ដីពីបង្ការប្រឆាំងអំពើរពុករលួយ​លើកទី៦ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង St Peterburg (សហព័ន្ធរុស្ស៊ី) គណៈ​ប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thi Thuy អគ្គអធិការរង​រដ្ឋាភិបាលបានធ្វើការជាមួយលោក Patrick Keuleers ប្រធានផ្នែកគ្រប់គ្រងនៃ​កម្មវិធីអភិវឌ្ឍន៍អ.ស.ប (UNDP)។ នៅទីនេះលោកស្រី Le Thi Thuy សង្ឃឹមថា នាពេលខាងមុខ UNDP នឹងបន្តគាំទ្រនិងជួយឧបត្ថម្ភការខំប្រឹងប្រែងរបស់វៀត​ណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើរពុករលួយ។ លោក Patrick Keuleers បាន​ឲ្យ​ដឹងថា នឹងអនុម័តជំនួយសំរាប់សកម្មភាពកែសម្រួលមធ្យោបាយវាយតំលៃកិច្ចការ​បង្ការ​ប្រឆាំងអំពើរពុករលួយរបស់ ACRC កូរ៉េខាងត្បូងសមស្របជាមួយវៀត​ណាម​ក្នុងក្របខ័ណ្ឌគំរោងការបង្កើនសមត្ថភាពអនុវត្តអនុសញ្ញាអ.ស.បស្ដីពី​បង្ការ​ការប្រឆាំងអំពើរពុករលួយរបស់រដ្ឋាភិបាលវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ