UNDP និងរណសិរ្សមាតុភូមិវៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា

UNDP និងរណសិរ្សមាតុភូមិវៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធាន UNDP ប្រចាំនៅវៀតណាម លោកស្រី Pratibha Mehta
(Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ១៦ មករា ក្នុងការទទួលជួបសន្ទនាជាមួយប្រធាន
តំណាងនៃ អ.ស.ប. ប្រចាំនៅវៀតណាម (UNDP) លោកស្រី Pratibha Mehta ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien
Nhan បានវាយតំលៃខ្ពស់ចំពោះការជួយឧប្ថម្ភរបស់ UNDP ក្នុងរាល់សកម្មភាព និងគំរោងបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ប៉ុន្មាន
ឆ្នាំកន្លងមក។ លោក Nguyen Thien Nhan បានសង្ឃឹមថា៖ UNDP ចែករំលែកបទ
ពិសោធន៍សំរាប់រណសិរ្សមាតុភូមិវៀតណាមក្នុងការផ្ទៀងស្តាប់មតិរបស់
ប្រជាជន។ តាមរយៈនោះ បំផុសឲ្យមានការចូលរួមរបស់ប្រជាជនសំដៅលើក
កំពស់ក្នុងប្រសិទ្ធភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចសង្គម។ ចំណែក លោកស្រី
Pratibha Mehta សង្ឃឹមវិញថា៖  UNDP និងរណសិរ្សមាតុភូមិវៀតណាមនឹង
សហប្រតិបត្តិការជាមួយគ្នាក្នុងការលើកកំពស់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ
ថ្នាក់ខេត្តនៅវៀតណាមសំដៅបង្កើនការចូលរួមរបស់ប្រជាជនលើវិស័យ
សេដ្ឋកិច្ចសង្គមដើម្បីជួយវៀតណាមបង្រួញគំលាតអ្នកមានអ្នកក្រ​លើក
កំពស់គុណភាព សេវ៉ាកម្មសាធារណៈនិងអភិវឌ្ឍន៍ដ៏ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ